ពលរដ្ឋ​២៩២គ្រួសារ​ ផ្ទុះ​ការ​តវ៉ា​កាន់​តែ​ខ្លាំង​ដោយចោទក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​រំលោភយកដី៤៥០ហិកតា!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពលរដ្ឋ​២៩២គ្រួសារ​ ផ្ទុះ​ការ​តវ៉ា​កាន់​តែ​ខ្លាំង​ដោយចោទក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​រំលោភយកដី៤៥០ហិកតា!!!

25/06/2018
ភ្នំពេញ​៖ ​សេចក្ដីរាយការណ៍បាន​ឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​២៩២គ្រួសារ​ នឹង​ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ទៅ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ឲ្យជួយ​រក​យុត្តិធម៌​ ពួកគាត់។
ដើម្បី​បញ្ចប់​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជា​ស្ថាពរ​លើ​ទំហំ​ដី​ចំនួន​៤៥០ហិចតា​ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និង ឃុំកណ្តោក ,​ ឃុំ​ជើង​កើប​ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​។

ដែល​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​នេះ​ ត្រូវ​បាន​រាំងស្ទះ​ដោយសារ​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​ របស់​លោក​ស្រី​ឧកញ៉ា​ សៀង​ ចាន់​ហេង​ រំលោភ​លើ​ដី​ប្រជាពលរដ្ឋ​ ។ ប៉ុន្ដែ​លោក​ស្រី​ ឧកញ៉ា​ សៀង​ចាន់​ បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ​។ប្រភព​ព័ត៌មាន​ឲ្យដឹងថា​ នៅ​ព្រឹក​ថ្ងៃ​២៥​ ខែ​មិថុនា​ ស្អែក​នេះ​ វេលា​ម៉ោង​៧ព្រឹក​ ក្រុម​ប្រជាពលរដ្ឋ​តំណាង​ទាំង​២៩២គ្រួសារ​ នឹង​ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ទៅ​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី​ ក្បែរ​វិមាន​ឯករាជ្យ​ ហើយ​នឹង​បន្ត​ដំណើរ​ទៅ​ដាក់​ញត្តិ​មួយ​ផ្សេង​ទៀត​ទៅ​លោក​ទេសរដ្ឋមន្រ្តី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ ។

ប្រជាពលរដ្ឋ​ ធ្លាប់​និយាយ​ថា​ ពួកគាត់​បានមកអាស្រ័យផលលើដីនេះ តាំងពីឆ្នាំ១៩៨៧ មកម៉្លេះ ​ហើយក្រោយមកមាន​កំណើន​ច្រើនសរុប២៩២គ្រួសារ គឺ នៅឆ្នាំ១៩៩៣ ។ នៅឆ្នាំ២០០៤ ស្រាប់​តែក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង មកប្ដឹងពួក​គាត់​​ថា បានកាន់កាប់ដីរបស់ក្រុមហ៊ុនដោយខុសច្បាប់ តែតុលាការខេត្តកណ្ដាល កាត់ក្ដីឱ្យពលរដ្ឋឈ្នះក្ដីនេះ នៅឆ្នាំ២០០៦ ។

រយៈពេលជិតមួយឆ្នាំបន្ទាប់មក​ ស្រាប់តែមានលិខិតមក​បញ្ជាក់​ជា​ថ្មីថា ដីនេះ ជាកម្មសិទ្ធិរបស់លោកស្រី​ឧកញ៉ា​សៀង ចាន់ហេង ទៅវិញ ។ មកដល់ឆ្នាំ២០០៩ ក្រុមហ៊ុនបានយក​កម្លាំង​អាវុធហត្ថប្រដាប់ដោយកាំភ្លើងគ្រប់ដៃ អមជាមួយគ្រឿងចក្រធុនយក្ស បានមក​កម្ទេច​ដំណាំរបស់ពួកគាត់ ភ្លាម​នោះក៏មានការតវ៉ាបានកើតឡើង ភ្លាមនោះដែរ ស្នូរកាំភ្លើងបាញ់រះតម្រង់មកប្រជាជន បណ្ដាលឱ្យមនុស្សរបួសពីរនាក់ ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ អាជ្ញាធរ​បាន​ផ្អាក​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ ព្រោះ​តែ​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​ បាន​រំលោភ​លើ​ដី​នេះ​យ៉ាង​កម្រោល​ ដែល​ធ្វើ​ជីវភាព​របស់​ពួក​យើង​ខ្ញុំ​ ខ្សត់ខ្សោយ​ ព្រោះ​តែ​មិន​អាច​អាស្រ័យ​ផល​លើ​ដី​ទាំង​នេះ​បាន​ឡើយ​ ។

ក្រុម​ប្រជាពលរដ្ឋ​ ជឿជាក់​និង​សង្ឃឹម​យ៉ាង​មុតមាំ​ ថា​ ​សម្តេចតេជោ ពិត​ជា​អាច​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​បាន។ពាក់ព័ន្ធ​ករណី​នេះ​ លោក​ស្រី​ ឧកញ៉ា​ សៀង​ចាន់​ អគ្គនាយិកា​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​ បដិសេធ​ការ​ចោទប្រកាន់​នេះ​ ។
ដោយលោក​ស្រី​ អះអាងថា​ លោក​ស្រី​នឹង​លាតត្រដាងកាពិត​នៅចំពោះមុខ​ អា​ជ្ញាធរ​ដែនដី​និង​ស្ថាប័ន​​មាន​សមត្ថកិច្ច​ ដើម្បីរកការពិតនិងដើម្បីជួយវែកមុខ​។
ក្រុមខិលខូច​ដែលតែងតែបង្កអុកឡុកសង្គម​ដោយក្រោមពាក្យស្លោកថា ចាញ់បានលុយ​ ព្រោះពួកនោះប្រហែលជាមានមេក្លោង​នៅពីក្រោយយ៉ាងច្បាស់​។