សាខាគយនិងរដ្ឋាករ ខេត្តកណ្ដាលដាក់កុងត្រូលជជុះនៅផ្លូវជាតិលេខ១ស្ទាក់ចាំយកលុយពីរថយន្តដឹកទំនិញគេចពន្ធ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សាខាគយនិងរដ្ឋាករ ខេត្តកណ្ដាលដាក់កុងត្រូលជជុះនៅផ្លូវជាតិលេខ១ស្ទាក់ចាំយកលុយពីរថយន្តដឹកទំនិញគេចពន្ធ!!!

25/06/2018
កណ្ដាល៖ មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល បានដាក់ស្នាក់ការឬហៅថាកុងត្រូលជជុះ នៅលើផ្លូវជាតិលេខ១ ចំណុចភូមិកណ្ដាលក្រោម ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាល ដោយពុំមានស្លាកយីហោអ្វីទេគឺមានតែអំពូលភ្លើងបំភ្លឺចំនួន២នៅពីមុខស្នាក់ការប៉ុណ្ណោះ ដោយចាំស្ទាក់យកលុយពីទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់,ក្រោមហេតុផលថាត្រួតពិនិត្យទំនិញដែលឆ្លងកាត់ខេត្ត។

ព្រោះតែបែបនេះទើបក្រុមអាជីវករដែលរកស៊ីដឹកទំនិញពីវៀតណាមចូលមកខ្មែរ រអ៊ូរទាំថា សព្វថ្ងៃរកស៊ីមិនចំណេញទេ ព្រោះបង់លុយឲ្យសមត្ថកិច្ចគ្រប់កន្លែងជាពិសេសគយ ខេត្តកណ្ដាលតែម្ដង ដែលបានដាក់កុងត្រូលជជុះនៅចំណុចខាងលើ កំណត់យកលុយច្រើនៗ។

ក្នុងនោះបើអាជីវករមិនព្រមបង់លុយឲ្យតាមការកំណត់ទេ គយនិងប្រើវិធីផ្សេងៗដូចជា ដេញចាប់ឃាត់ទុក ខ្វះនេះខ្វះនោះ បង្កការរាំងស្ទះខាតពេល ផាកពិន័យឆែករកឯកសារពិនិត្យទំនិញបង់ពន្ធមិនគ្រប់ជាដើម ។ល។

ប្រភពដដែលបន្តថា រាល់ថ្ងៃមាន រថយន្ត យី ឌុប ធំ តូច គ្រប់ ប្រភេទ រថយន្ត សាំ យ៉ុង រួម ទាំង គោយន្ត រ៉ឺម៉ក មូ តូកង់ បី ដែល បាន ដឹក ទំនិញ ពី ប្រទេស វៀតណាម ចូល មក ភ្នំពេញ ដោយ ឆ្លងកាត់ ផ្លូវជាតិ លេខ ១ គឺ តែងតែ ឈប់ នៅ មុខ កុងត្រូលជជុះគយ នៅចំណុចនេះ ដើម្បី បង់លុយ ឲ្យ គយ ជា ថ្នូរ ក្នុងការឲ្យទៅមុខបាន ដោយមិន ពិនិត្យទំនិញ គេច ពន្ធ ដែល ខ្លួន បាន ដឹកជញ្ជូន រាល់ថ្ងៃ ។

ទាក់ទិន និង ការចោទប្រកាន់ ខាងលើ ប្រភព បាន ឱ្យដឹងថា កាលរដូវផ្លែ ស្រកានាគ ឈ្មួញដឹក ពី វៀតណាម យកទៅលក់ នៅ ប្រទេស ថៃ ដែល ឆ្លងកាត់ ផ្លូវ ជាតិ លេខ ១ គឺ គយ សាខាខេត្តកណ្ដាល នៅ ទីនោះ តម្រូវឲ្យ បង់ លុយ អស់ ចំនួន ៣០ ម៉ឺន រៀល សម្រាប់ រថយន្ត ចំណុះ ៥ តោន និង ចំណុះ ១០ តោន តម្រូវឲ្យ បង់ លុយ អស់ ៦០ ម៉ឺន រៀល ដោយពុំមានចេញលិខិតស្នាមអ្វីទេ។
ចំពោះឈ្មួញ ដឹក បន្លែ ពី វៀតណាម តាម រថយន្ត សាំ យ៉ុង មួយ ជើង បង់ លុយ អស់ ចាប់ ៨ ម៉ឺន រៀល ទៅ ១៥ ម៉ឺន រៀល តាម បន្លែ តិច ឬ ច្រើន ឲ្យតែ ឆ្លងកាត់ ផ្លូវជាតិលេខ ១ ។

ដោយឡែករថយន្តកូរ៉េដឹកទំនិញបន្តិចបន្ទួចក៏ត្រូវបង់អស់ចាប់ពី៤០,០០០៛ទៅ៨០,០០០៛ក្នុងមួយរថយន្ត។
រីឯរថយន្តឈ្នួលទំនើបៗដែលបង្កប់ទំនិញចូលមកខ្មែរក៏ឈប់នៅទីនេះបង់លុយដែរ។
មិនតែប៉ុណ្ណោះរថយន្តក្រុងដឹកទំនិញបង្កប់គេចពន្ធពីក្រុងហូជីម៉ិញប្រទេសវៀតណាម ចូលមកខ្មែរគឺត្រូវបានប្រភពបង្ហើបថា គឺសុទ្ធតែបង់លុយដាក់ខែឲ្យគយសាខាខេត្តកណ្ដាល យ៉ាងទៀងទាត់ទៀតផង។