បុណ្យគម្រប់ខួប៧ថ្ងៃរបស់អ្នកម្នាង អ៊ុក ផល្លា ហើយ សម្ដេចក្រុមព្រះទើបតែជ្រាបអំពីរឿងនេះ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុណ្យគម្រប់ខួប៧ថ្ងៃរបស់អ្នកម្នាង អ៊ុក ផល្លា ហើយ សម្ដេចក្រុមព្រះទើបតែជ្រាបអំពីរឿងនេះ!!!

25/06/2018
ភ្នំពេញ៖ ចាប់តាំងពីថ្ងៃសោយទិវង្គត់របស់អ្នកម្នាង អ៊ុក ផល្លា រហូតមកដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ នេះ ដែលត្រូវជាថ្ងៃបុណ្យគម្រប់៧ថ្ងៃ របស់អ្នកម្នាង សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទើបតែបានជ្រាបថា អ្នកម្នាង បានសោយទិវង្គត់ ខណៈដែលដំណឹងនេះ ត្រូវបានព្យាយាមលាក់បាំងពីសំណាក់មន្ត្រីគណៈបក្សហ្វ៊ុនស៊ីនប៉ិច ។
ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ កើតក្ដីសោកសង្រេងយ៉ាងខ្លាំង ដោយនឹកស្រណោះ អាណិតអ្នកម្នាង ។ ជាមួយគ្នានេះដែរ ចំពោះស្ថានភាពរបួសរបស់ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានប្រសើរឡើងហើយ និងត្រៀមយាងមកកាន់មាតុប្រទេសវិញនាពេលឆាប់ៗនេះ ។
សូមបញ្ជាក់ថា នាថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា គ.ស. ២០១៨ នេះ ជាថ្ងៃបុណ្យទក្ខិណានុប្បទាន គម្រប់ខួប ៧ថ្ងៃ របស់វិញ្ញាណខណ្ឌ អ្នកម្នាង អ៊ុក ផល្លារណឬទ្ធិ ដោយ ពិធីបុណ្យនេះប្រព្រឹត្តទៅនៅវត្តបទុមវតី រាជវរារាម ។