រកមូលហេតុដែលបណ្ដាលឲ្យផុងស្រុតស្ពានអ្នកលឿងឃើញហើយ គឺបណ្ដាលមកពីរថយន្តទាំងនោះបង់លុយឲ្យជញ្ជីង!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រកមូលហេតុដែលបណ្ដាលឲ្យផុងស្រុតស្ពានអ្នកលឿងឃើញហើយ គឺបណ្ដាលមកពីរថយន្តទាំងនោះបង់លុយឲ្យជញ្ជីង!!!

22/06/2018
កណ្ដាល៖ ព្រោះតែសម្រួលលុយបាយទឹកលុយដឹកលើសទម្ងន់ច្រើនៗពេក ទើបសកម្មភាពនៃការដឹកជញ្ជូនទំនិញ ដោយប្រើរថយន្តធន់ធំយីឌុបភ្លៅ៥ គឺអាចចរាចរណ៍ ឆ្លងកាត់ផ្លូវជាតិលេខ១ស្ពានអ្នកលឿង បានយ៉ាងរលូន។
ខណៈជញ្ជីង កំពង់ភ្នំស្រុកលើកដែក ខេត្តកណ្ដាល យកលុយទាំងនេះ ជាថ្នូក្នុងការបើកភ្លើងខៀវ មិនផាកពិន័យចូលរដ្ឋឬមិនសាងទំនិញចុះពីរថយន្តជាដើម ដោយមានឡេះថាលុយបាយទឹកជាប្រចាំ។ល។
សេចក្ដីរាយការណ៍ពីក្រុមរថយន្តដឹកដែកអេតចាយ ពីភ្នំពេញទៅវៀតណាម ដោយឆ្លងកាត់ផ្លូវជាតិលេខ១ពេលយប់ បានអះអាងថា ពួកគេបានដឹកអេតចាយ រាល់លើកគឺ តែងតែចូលជញ្ជីងកំពង់ភ្នំ ប៉ុន្តែមិនថ្លឹងទេគ្រាន់តែហុចលុយតាមគោលការណ៍ ចាប់ពី២០,០០០៛ទៅ៦០,០០០៛តាមដឹកលើសតិចឬច្រើន។
ហើយការចូលជញ្ជីងបែបនេះគឺដើម្បីបំភាន់ភ្នែកមហាជនប៉ុណ្ណោះ។
ចំណែករថយន្តដឹកស្រូវក៏ចូលជញ្ជីងបែបនេះដែរ ប៉ុន្តែមិនថ្លឹងដូចគ្នា ព្រោះខាងមន្ត្រីជញ្ជីងកំណត់ឲ្យបង់លុយបាយទឹកចាប់ពី៦០,០០០៛ទៅ១០០,០០០៛សម្រាប់រថយន្ត១គ្រឿង។
ដោយឡែករថយន្តដឹកទំនិញសំពីងសំពោងលើសទម្ងន់វិញ គឺត្រូវបង់លុយឲ្យជញ្ជីងកំពង់ភ្នំ ក្នុង១តោន៥០,០០០៛ជាកំហិត បើលើស៥ឬ១០តោន គុណយកលុយតាមហ្នឹងជាថ្នូក្នុងការមិនផាកពិន័យចូលរដ្ឋនិងមិនរើទំនិញចុះឲ្យចរាចរណ៍ទៅមុខបាន។
សេចក្ដីរាយការណ៍ពីក្រុមអ្នកដឹកទំនិញបានបង្ហើបប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ខែមិថុនានេះថា ក្នុងមួយថ្ងៃៗមានរថយន្តធន់ធំដឹកទំនិញលើសទម្ងន់រាប់សិបគ្រឿង ឆ្លងកាត់ផ្លូវជាតិលេខ១ស្ពានអ្នកលឿងគឺត្រូវបង់លុយឲ្យជញ្ជីងកំពង់ភ្នំទាំងអស់។
បើតាមការសន្និដ្ឋានពីតៃកុងរថយន្តទាំងនោះ បានឲ្យដឹងថា សម្រាប់លុយ បាយទឹកនិងលុយកំណត់យកពីការដឹកលើសទម្ងន់ ពីក្រុមឡានបង់ឲ្យមកជញ្ជីង មានច្រើនប្រមាណជា៨,លានរៀលទៅ១០,លានរៀលក្នុងមួយថ្ងៃ។ឆ្លើយតបនិងការលើកឡើងនេះ ផេង ប៊ុនខេង ប្រធានជញ្ជីងកំពង់ភ្នំមិនអាចសុំការបកស្រាយបានទេព្រោះទូរសព្ទ័ចូលហើយលោកអត់ទទួល។
ប៉ុន្តែលោក មឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានប្រាប់អ្នកសារព័ត៌មានយើងថារឿងយកលុយបែបនេះមិនមែនជាគោលការណ៍ទេ ជារឿងខុសច្បាប់។
លោកបញ្ជាក់ថា បើជញ្ជីងផាកពិន័យមានក្រដាសស្នាមទើបត្រឹមត្រូវ។
ទោះបីជាយ៉ាងណាស្ពាន អ្នកលឿង ជាស្ពានមួយថ្មីស្រឡាងដែលពលរដ្ឋខ្មែរនិងមន្ត្រីរាជការ ស្រលាញ់គ្រប់ៗគ្នា ចង់ថែរក្សាឲ្យបានគង់វង្ស។ មិនគួរណាមន្ត្រីជញ្ជីងកំពង់ភ្នំ ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួក ហ៊ានបើកភ្លើងខៀវឲ្យរថយន្តដឹកលើសទម្ងន់បែបនេះ សោះ ជាហេតុបណ្ដាលឲ្យឆាប់ខូចខាតស្ពានឬផ្លូវមិនខានឡើយ។