ឡានស្ទូចមួយគ្រឿង បើកវ៉ាជែង ជ្រុលចង្កូតទៅបុកចំហៀងគូទឡានដឹកដីបណ្តាលឲ្យក្រឡាប់ផ្ងារជើង រួចរេចង្កូតធ្លាក់ទឹក!!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឡានស្ទូចមួយគ្រឿង បើកវ៉ាជែង ជ្រុលចង្កូតទៅបុកចំហៀងគូទឡានដឹកដីបណ្តាលឲ្យក្រឡាប់ផ្ងារជើង រួចរេចង្កូតធ្លាក់ទឹក!!!!

22/06/2018
រាជធានីភ្នំពេញ៖​ ឡានស្ទូចមួយបានដឹកដុំក្រដាសឡើងពេញទ្រុងហើយក៍បើកវ៉ាជែងគេជ្រុលទៅបុកឡាននីសាន់ដឹកដីបណ្តាលឲ្យក្រឡាប់ផ្ងារជើងចាក់ដីពេញផ្លូវរីឯឡានស្ទូចក៍ជ្រុលទៅមុខរេចង្កូតទៅឆ្វេងធ្លាក់ទឹកបឹកតាមោកសំណាងល្អមិនបណ្តាលឲ្យអ្នកបើកបរទាំពីនាក់រងរបួសនោះឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលេខ១៥១ នៅចំណុចភូមិទួលសាគរ សង្កាត់ សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ឡានស្ទូចម៉ាកហុីយិនដាយមានពណ៌សពាក់ស្លាកលេខកំពត3A 0043មិនត្រូវបានស្គាល់ឈ្មោះអ្នកបើកនោះទេ។ ឡានដឹកដីម៉ាកនីសាន់មានពណ៌ខៀវអត់ស្លាកលេខបើក ដោយឈ្មោះសយ ចាន់ដារា ភេទប្រុសអាយុ៣៣ឆ្នាំស្នាក់នៅភូមិព្រៃពង្រសង្កាត់ ពញ្ញាពុន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញឡាននីសាន់ដឹកដីខាងលើបើកក្នុងទិសដៅពីលិចទៅកើតតាមផ្លូវ១៥១ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តស្ទូចខាងលើបើកបញ្ច្រាស់ទិសគ្នាពីកើតទៅលិចបាន វ៉ាឆ្វេងឡានមួយគ្រឿងទៀតមិនចាំម៉ាកហើយជ្រុលទៅបុករថយន្តដឹកដីក្រឡាប់ផ្ងារជើងចាក់ដីពេញផ្លូវឡានស្ទូចខាងលើក៏ជ្រុលទៅមុខរេមកឆ្វេងដៃធ្លាក់ចូលទឹកបឹងតាមោកតែម្តង។

ប្រភពដ៍ដែរបានបន្តទៀតថាឡានទាំ២គ្រឿងខូចខាតយ៉ាងដំណំរីឯអ្នកបើកបរ ឡានទាំ២គ្រឿងមិនមានរងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយកឡានទាំ២គ្រឿងទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ព្រែកព្នៅរងចាំភាគីទាំសងខាងចូលដោះស្រាយនៅពេលក្រោយ។