ចំណេះជិះកឯងរាយអន្ទាក់ខ្សែភ្លើង ដើម្បីចាប់សត្វ ទីបំផុតស្លាប់ដោយសារ អន្ទាក់ខ្លួនឯង!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចំណេះជិះកឯងរាយអន្ទាក់ខ្សែភ្លើង ដើម្បីចាប់សត្វ ទីបំផុតស្លាប់ដោយសារ អន្ទាក់ខ្លួនឯង!!!

22/06/2018
ប្រទេសថៃ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ មិថុនា ឆ្នាំ២០១៨ ក្រោយពីប្រជាពលរដ្ឋខ្មែរម្នាក់ បានឆ្លងដែនចូលក្នុងផ្សារថៃភ្នំដី ក៏បានប្រទះឃើញសាកសព ដេកស្លាប់នៅក្នុងព្រៃ ជាប់និងផ្សារថៃភ្នំដី ស្ថិតនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ។
យោងតាមរបាយការណ៍ពីប៉ូលិសមូលដ្ឋាន បានឲ្យដឹងថា បុរសរងគ្រោះដែលស្លាប់នោះ ឈ្មោះ យ៉ាត ភេទប្រុស អាយុ៤៨ឆ្នាំ ហើយមូលហេតុដែលបណ្តាលឲ្យគាត់ស្លាប់នេះ គឺគាត់បានដើរជាន់អន្ទាក់ខ្សែរភ្លើង ដែលជនរងគ្រោះបានដាក់រាយ ដោយខ្លួនឯងដើម្បីចាប់សត្វ តែចៃដន្យភ្លេចគិត ក៏ជាន់អន្ទាក់ខ្លួនឯងឆក់ស្លាប់តែម្តង ចំណែកប្រពន្ធរបស់សពជនរងគ្រោះខាងលើ ឈ្មោះ រិច ជនជាតិខ្មែរ រស់នៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។