ចម្លែកណាស់ទូក១គ្រឿង អណ្តែតមកទើរលើឆ្នេរដីគោក ខេត្តព្រះសីហនុ ពេលចូលឆែកមើល រកឃើញ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចម្លែកណាស់ទូក១គ្រឿង អណ្តែតមកទើរលើឆ្នេរដីគោក ខេត្តព្រះសីហនុ ពេលចូលឆែកមើល រកឃើញ!!!

22/06/2018
ព្រះសីហនុ៖ កាលពីវេលាម៉ោងប្រហែលជាង៣ទាបភ្លឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋបានប្រទះឃើញទូកនេសាទមួយគ្រឿង អណ្តែងទឹកមកទើលើឆ្នេរដីគោក ចំណុចខាងត្បូងឈាងខាងលិច កោះឬស្សី ខេត្តព្រះសីហនុ។
បើយោងតាមការឲ្យដឹង ពីមន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានប្រាប់ថា ទូកនេសាទនេះ ជាប្រភេទទូកអូសមឹក បានអណ្តែងមកទើលើច្រាំងខាងលើ តែគេពុំបានឃើញមានមនុស្ស នៅលើទូកនោះឡើយ ។ ក្រោយពីចូលទៅឆែកឆេរក្នុងទូកខាងលើ គេឃើញមានម្ហូបអាហារ និងរបស់របរសម្ភារៈប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នទូកនេះ ត្រូវបានកម្លាំងកងទ័ពជើងទឹក មូលដ្ឋានសមុទ្រយកមករក្សាទុក និងប្រកាសរកម្ចាស់ទូក ដើម្បីប្រគល់ជូនវិញផងដែរ ។