បារាំង​ កក់កៅអីទៅវគ្គ១៦ក្រុម​ ក្រោយឈ្នះ​ប៉េរូ​ ១-០​ នៅ​ World Cup 2018 ខណៈប៉េរូត្រូវហូរទឹកភ្នែក ព្រោះនឹងត្រូវហាលអាវត្រឡប់ទៅផ្ទះវិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បារាំង​ កក់កៅអីទៅវគ្គ១៦ក្រុម​ ក្រោយឈ្នះ​ប៉េរូ​ ១-០​ នៅ​ World Cup 2018 ខណៈប៉េរូត្រូវហូរទឹកភ្នែក ព្រោះនឹងត្រូវហាលអាវត្រឡប់ទៅផ្ទះវិញ

22/06/2018
(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់មាន់គកបារាំង​ បានកក់អីមួយរួចហើយនៅវគ្គ១៦ក្រុមនៃ​ FIFA World Cup 2018 នៅរុស្ស៊ី​ ក្រោយយកឈ្នះគូប្រជែង​ប៉េរូ​ ១-០​ វគ្គជម្រុះសន្សំពិន្ទុនៃពូល​ C ក្នុងជើងទី២នារាត្រីនេះ។
១គ្រាប់ជ័យជម្នះរបស់អតីតក្រុមជើងឯក​ World Cup 1998 បារាំង​ កើតឡើងនៅនាទីទី៣៨​ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធវ័យក្មេង​ Kylian Mbappe។ ជ័យជម្នះក្នុងប្រកួតទី២នេះ ធ្វើឲ្យក្រុមខ្លាំងមកពីទ្វីបអឺរ៉ុបមួយនេះ រកបាន ៦ពិន្ទុ​ ហើយក៏អាចឡើងទៅកាន់វគ្គ១៦ក្រុមដោយសុវត្ថិភាព ទោះបីប្រកួតក្រោយក្រុមគេត្រូវចាញ់ក៏ដោយនោះ។
ខណៈដែលក្រុមបារាំងរីករាយជាមួយជ័យជម្នះរបស់ខ្លួន តែក្រុមប៉េរូ​ ក៏ជោរជន់ដោយទឹកភ្នែក បន្ទាប់ពីក្រុមគេក្លាយទៅក្រុមទី៤​ ត្រូវហាលអាវជ្រុះចេញពីវគ្គជម្រុះក្នុងពូលសន្សំពិន្ទុជាមួយអេហ្ស៊ីប​ អារ៉ាប៊ីសាអូឌីត​ និងជម្រើសជាតិម៉ារ៉ុក៕