អាហ្សង់ទីន​ ប្រឈមនឹងការហាលអាវខ្ពស់​ ក្រោយចាញ់ក្រូអាត​ នៅ​ World Cup 2018 - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាហ្សង់ទីន​ ប្រឈមនឹងការហាលអាវខ្ពស់​ ក្រោយចាញ់ក្រូអាត​ នៅ​ World Cup 2018

22/06/2018
(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន​ បានឈានមកដល់មាត់ជ្រោះ​ធ្លាក់ចេញពី​ World Cup 2018 ក្នុងពូល​ ក្រោយចាញ់ក្រុមនៅអឺរ៉ុប​ ក្រូអាត​ ៣-០​ ក្នុងវគ្គសន្សំពិន្ទុនៃពូល​ D ។
៣គ្រាប់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រូអាត ដែលស៊ុតទៅលើក្រុមរបស់​ Lionel Mess បានកើតឡើងនៅនាទីទី៥៣​, នាទីទី៨០​ និងនាទីទី​ ៩០+៣​ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ​ ៣៣១២៩នាក់។
តាមរយ:ជ័យជម្នះលើកទី២នេះ​ បានធ្វើឲ្យក្រូអាតក្លាយជាក្រុមទី៤​ ដែលបានកក់កៅអីទៅវគ្គ១៦​ក្រុម​ បន្ទាប់ពីអ៊ុយរ៉ាហ្គាយ​ បារាំង​ និងម្ចាស់ផ្ទះរុស្ស៊ី​ ហើយអាហ្សង់ទីន​ នឹងហាលអាវយ៉ាងប្រាកដ​ ប្រសិនបើអាយឡែន​ យកឈ្នះនីហ្សេរីយ៉ាស្អែកនេះ​ មុនពេលទប់ស្មើក្រូអាត​ ទោះអាហ្សង់ទីន​ ប្រកួតឈ្នះនៅថ្ងៃបញ្ចប់ក៏ដោយ​ ដែលត្រូវជួបនីហ្សេរីយ៉ានោះ៕