ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៣ពាន់នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៣ពាន់នាក់

22/06/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៣,២៣៣នាក់ ដែលក្នុងនោះមាននារី ១,៥០៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះនឹងធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា និស្សិតជ័យលាភីទទួលសញ្ញាបត្រនៅថ្ងៃនេះមានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ចាប់តាំងពីឆ្នាំ១៩៩៨មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីនានារបស់សាកលវិទ្យាភូមិន្ទភ្នំពេញសរុប ២២លើកហើយ។

អ្នកនាំពាក្យរូបនេះក៏បានឲ្យដឹងដែរថា គិតចាប់ពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននិស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួនសរុប ៤៤,៥២៤នាក់ មាននារី ១៥, ៥៤៩នាក់។ ក្នុងនោះមាននិស្សិតអាហារូបករណ៍ចំនួន ១៧,៩៣៥នាក់ មាននារី ៤,៩៩៧ នាក់។ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ និសិ្សតកំពុងសិក្សាមានចំនួនសរុប ១៩,៥៩៩នាក់ មាននារី ៩,៥១៤នាក់៕