World Cup លទ្ធផល៣គូយប់មិញ៖ ព័រទុយហ្គាល់​ ឈ្នះម៉ារ៉ុក​, អ៊ុយរ៉ាហ្គាយ​ កក់កៅអីទៅវគ្គ១៦ក្រុម ខណៈ អេស្បាញ បំបាក់ អ៉ីរ៉ង់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

World Cup លទ្ធផល៣គូយប់មិញ៖ ព័រទុយហ្គាល់​ ឈ្នះម៉ារ៉ុក​, អ៊ុយរ៉ាហ្គាយ​ កក់កៅអីទៅវគ្គ១៦ក្រុម ខណៈ អេស្បាញ បំបាក់ អ៉ីរ៉ង់

21/06/2018
(ម៉ូស្គូ)៖​ ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូក្នុងនោះមាន៖ ព័រទុយហ្គាល់​ ឈ្នះម៉ារ៉ុក​ ១-០​ ឡើងឈរកំពូលតារាងនៃពូល​ B ចំណែកអ៊ុយរ៉ាហ្គាយ កក់កៅអីទៅវគ្គក្រុម ខណៈអេស្បាញ បំបាក់ អ៉ីរ៉ង់។

ទី១៖ ព័រទុយហ្គាល់​ ជាមួយ ម៉ារ៉ុក​


អតីតក្រុមជើងឯកអឺរ៉ុប​ ព័រទុយហ្គាល់​ បានយកឈ្នះក្រុមមកពីទ្វីបអាហ្រ្វិក​ ម៉ារ៉ុក​ ១-០​។ ជោគជ័យនេះ ធ្វើឲ្យព័រទុយហ្គាល់ ទទួលបាន​ ៣ពិន្ទុលើកទី១ បន្ថែមពីលើប្រកួតលើកទី១ ដែលទទួលបានមួយពិន្ទុ​ ឡើងទៅឈរកំពូលតារាងនៃពូល​ B បណ្តោះអាសន្ននៅ​ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
នេះជាការសឹកម៉ារ៉ុកបានសម្រេចវិញ​ ក្រោយពេលព័រទុយហ្គាល់ចាញ់ម៉ារ៉ុក​ ៣-១​ កាលពី​ World Cup 1986 នៅប្រទេសមិចស៊ិក​ ហើយម៉ារ៉ុកបានក្លាយជាក្រុមទី២​ បន្ទាប់ពីអេហ្ស៊ីប​ ដែលជ្រុះចេញពី​ World Cup 2018 មុនគេ​ ក្រោយចាញ់២ប្រកួតដូចគ្នា។
កីឡាករខ្សែប្រយុទ្ធ​ Cristiano Ronaldo ជាអ្នកតែតគ្រាប់ជ័យជម្នះឲ្យព័រទុយហ្គាល់តាំងពីនាទីទី៤​ ក្រោយទទួលបានបាល់ពីមិត្តរួមក្រុម​ Joao Moutinho។
គ្រាប់ពីការតែតនេះជាគ្រាប់ទី៤​ របស់កីឡាករវ័យ​ ៣៣ឆ្នាំ​ Ronaldo ដែលកំពុងលេងឲ្យក្លឹប​ Real Madrid ក្នុង២ប្រកួតនៅ​ World Cup 2018 លើកទី២១នេះ​ ក្រោយធ្វើបានហែតទ្រីក​ ពេលព័រទុយហ្គាល់លេងបានស្មើ​ ៣-៣​ កាលជួបអេស្ប៉ាញនៅថ្ងៃបើកឆាកក្នុងពូល​ B៕

ទី២៖ អ៊ុយរ៉ាហ្គាយ និង អារ៉ាប៊ីសាអូឌីត

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ​ បានក្លាយជាក្រុមទី២​ ដែលបានកក់កៅអីឡើងទៅវគ្គ​ ១៦ក្រុមចុងក្រោយ​ បន្ទាប់ពីម្ចាស់ផ្ទះរុស្ស៊ី​ ក្រោយយកឈ្នះអារ៉ាប៊ីសាអូឌីត​ ១-០​ នៅ​ World Cup 2018។
១គ្រាប់ជ័យជម្នះរបស់ក្រុមមកពីតំបន់អាមេរិកឡាទីន​ អ៊ុយរ៉ាហ្គាយ​ កើតឡើងនៅនាទីទី២៣​ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ​ Luis Suarez
៣ពិន្ទុបន្ថែមនេះដែរបានធ្វើអោយអ៊ុយរ៉ាហ្គាយ​ បន្តឈរនៅលេខ២​ ក្នុងពូល​ A មាន៦ពិន្ទុស្មើនឹងក្រុមកំពូលតារាង​រុស្ស៊ី​ ក្នុងនាមជាក្រុមឈ្នះ២ប្រកួតដូចគ្នា
២ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ​ ត្រូវឡើងទៅប្រកួតខ្វែងពូលជាមួយពូល​ B ដែលព័រទុយហ្គាល់​ និងអេស្ប៉ាញនៅទីនោះ
អ៊ុយរ៉ាហ្គាយត្រូវជួបម្ចាស់ផ្ទះរុស្ស៊ី​ ខណៈក្រុមហាលអាវដូចគ្នាអារ៉ាប៊ីសាអូឌីត​ ប៉ះអេហ្ស៊ីបនៅថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៨​ បញ្ចប់វគ្គជម្រុះនៃពូល​ A៕

ទី៣៖​ អេស្បាញ និង អ៉ីរ៉ង់

ក្រុមបាល់ទាត់ជម្រើសជាតិ​អេស្ប៉ាញ ​រកបាន៣ពិន្ទុលើកទី១​ ក្រោយយកឈ្នះក្រុមអាស៊ី​ អ៉ីរ៉ង់​ ១-០​ បញ្ចប់ជុំទី២​ ប្រចាំពូល​ B នៃ​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ ការស៊ុតបញ្ចូលទីតែ១គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ​ Diego Costa នៅនាទីទី៥៤​ ដើមវគ្គទី២​ បានជួយឲ្យអតីតក្រុមជើងឯក​ World Cup ឆ្នាំ២០១០​មួយនេះឡើងទៅឈរលេខ២​ ប្រចាំពូល​ B បណ្តោះអាសន្នតាមពីក្រោយព័រទុយហ្គាល់ដែលរកបាន​ ៤ពិន្ទុដូចគ្នា ១ប្រកួតចុងក្រោយ​ ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុនៃពូល​ B គឺអេស្ប៉ាញត្រូវជួប​ ម៉ារ៉ុក​ ស្របពេលព័រទុយហ្គាល់ ប៉ះអ៉ីរ៉ង់​ នៅចុងសប្តាហ៍នេះ៕