នាង​ក្រមុំ​រូប​ស្រស់​អើយ​​មិន​គួរ​ទៅ​ជា​បែប​ហ្នឹង​សោះ​ យំបាត់! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាង​ក្រមុំ​រូប​ស្រស់​អើយ​​មិន​គួរ​ទៅ​ជា​បែប​ហ្នឹង​សោះ​ យំបាត់! ! !

15/06/2018
ខេត្តកោះកុង​៖ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ កំលាំង​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ដឹកនាំ​ដោយ​លោក​ មីន រស្មី ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ចុះ​បង្ក្រាប​ទីតាំង​រក្សា​ទុក​សារធាតុ​ញៀន និង​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​មួយ​ស្ថិត​នៅ​ចំណុច​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ ។
ក្នុង​ពេល​ចុះ​បង្ក្រាប សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នារី​វ័យក្មេង​ម្នាក់​ឈ្មោះ​ម៉ាត់ សាក់​ឌី​យ៉ះ ហៅ​យ៉ា អាយុ​២៥​ឆ្នាំ ជា​ខ្មែរ-អ៊ិ​ស្លា​ម មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា​ជា​សារធាតុ​ញៀន ហៅ​ម៉ា​ទឹកកក (ice ) ចំនួន​៤​កញ្ចប់​ធំ ។
បច្ចុប្បន្ន នារីវ័យក្មេង​ម្នាក់​ដែលជា​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កំលាំង​ការិយាល័យ​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ដើម្បីចាត់ការ​តាម​នី​តិ​វិធី ។