អា​មានច្បាប់​គេ​ដឹក​ផ្សេង អា​អត់​ច្បាប់​គេ​ដឹក​ផ្សេង តែចូលកន្លែងតែមួយទេ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អា​មានច្បាប់​គេ​ដឹក​ផ្សេង អា​អត់​ច្បាប់​គេ​ដឹក​ផ្សេង តែចូលកន្លែងតែមួយទេ! ! !

15/06/2018
ខេត្តបន្ទាយមានជ័យ៖ ឈ្មួញ​ដឹកឈើ​ដាក់​តាម​ដេប៉ូ​ឈើ​ក្នុង​ខេត្តបន្ទាយមានជ័យ​ស្ទើ​រាល់​យប់​តែ​មន្ត្រី​ជំនាញ​មានច្បាប់ តែ​ច្បាប់​ដឹក​២០​ម៉ែត្រ​គីប ឈ្មួញ​ដឹក​ជិត​៥០​ម៉ែត្រ​គីប ។ រថយន្ត​ដឹកឈើ​ប្រណិត​ស្ទើ​រាល់​យប់​ដាក់តាម​ដេប៉ូ​ឈើ​ក្នុង​ខេត្តបន្ទាយមានជ័យ​ដែល​គេ​បានដឹង​ឈ្មួញ​ឈ្មោះ រិ​ទ្ធ ដឹកឈើ​ដាក់​តាម​ដេ​ម៉ូ​ឈើ​ក្នុងស្រុក​សិរី​សោភ័ណ ប្រមាណ​៤​ទៅ​៥​កន្លែង និង​ដាក់​នៅ​ស្រុក​មង្គល​​បូ​រី​២​ទៅ​៣​កន្លែង ។
ឈ្មួញ​ឈ្មោះ រិ​ទ្ធ នេះ​គឺ​រកស៊ី​ជួញ​ដឹកឈើ​ប្រណិត​ពី​ខេត្តព្រះវិហារ និង​ខេត្តឧត្តរមានជ័យ ដឹក​ដាក់​តាម​ដេប៉ូ​ឈើ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​និយាយ​រកស៊ី​យ៉ាង​រលូន​ដែល​គ្មាន​ស្ថាប័ន​ជំនាញ​ណាមួយ​អើរ​ពើរ​ឡើយ ។
ព័ត៌មាន​ដែល​ទទួល​បាន​រថយន្ត​ដែក​ដឹកឈើ​ប្រណិត​នេះ​ជា​ប្រភេទ​រថយន្ត​ធុន​ធំ​ដែល​ដឹកឈើ​ពេញ​រថយន្ត​មិន​តិច​ជាង​៤០​ទៅ​៥០​ម៉ែត្រ​គីប តែ​ឈើ​ដែល​មានច្បាប់​ដឹក​រថយន្ត​១​គ្រឿង​ជាង​២០​ម៉ែត្រ​គីប​តែ​ប៉ុណ្ណោះ ។ តែ​មន្ត្រី​ជំនាញ​ធ្លាប់​ប្រាប់​ថា ឈើ​ដែល​ដឹក​ដាក់​តាម​ដេប៉ូ​ឈើ​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​គឺជា​ឈើ​មានច្បាប់​ដែល​ក្រុមហ៊ុន​ដឹកនាំ​ចូល​ដាក់​តាម​ដេប៉ូ​ឈើ ។
គួរ​រំលឹក​ថា បញ្ហា​ឈើ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​មាន​វិធានការ​បង្ក្រាប​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ន​នៅ​ភាគ​កើត និង​ខាងជើង​នៃ​ប្រទេស ក្រោយ​ពេល​បង្ក្រាប​ឃើញ​សកម្មភាព​
ឈ្មួញ​បាន​ដឹក​ចូល​មក​ខេត្តបន្ទាយមានជ័យ​ដាក់​តាម​ដេប៉ូ​ឈើ​សកម្មភាព​ស្ទើរតែ​រាល់​យប់ ។