៧២ម៉ោង ទើបរកដំណោះស្រាយបញ្ចប់ករណីឈ្នះរង្វាន់រថយន្ត ពីក្រុមហ៊ុន OISHI !!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

៧២ម៉ោង ទើបរកដំណោះស្រាយបញ្ចប់ករណីឈ្នះរង្វាន់រថយន្ត ពីក្រុមហ៊ុន OISHI !!!

15/06/2018
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ១៤ ខែ មិថុនា គ.ស ២០១៨ វេលាម៉ោង ០៨ និង ០០ នាទី សំណុំឯកសារពាក់ពន្ធ័រឿងគម្របដបឈ្នះរង្វាន់រថយន្តពីក្រុមហ៊ុនតែបៃតងអូរអ៊ិឈិ (Oishi) បានបញ្ជូនទៅដល់ការិយាល័យព្រហ្មទ័ណ្ឌមកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ហើយក៏បានអញ្ជើញភាគីមិនឯកភាពគ្នានោះ ដើម្បី រកដំណោះស្រាយ និងការសម្របសម្រួលបន្ត មុននឹងបញ្ជូនទៅកាន់តុលាការខេត្តត្បូងឃ្មុំ ។

ខណៈពេលដែលភាគីទាំងពីរទី១.ឈ្មោះ សែម កាណាន់ ហៅ តាន់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ។
ទី២.ឈ្មោះ ហែម និមល ហៅ ម៉ៅ ភេទប្រុស អាយុ ២៥ ឆ្នាំ ជាតិខ្មែរ បានអញ្ជើញមកដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោក បែន រ័ត្ន ស្នងការ បានមានប្រសាសន៍ណែនាំដល់លោក ប្រាក់ ប៊ុនណុន ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ ឲ្យធ្វើការដោះស្រាយជូនពួកគាត់ ។

បន្ទាប់ពីស្វែងរកដំណោះស្រាយបញ្ហាខាងលើនោះនគរបាលខេត្តត្បូងឃ្មុំ បានចំណាយពេល ៧២ ម៉ោង ហើយបានរកឃើញថាភាគីទាំងពីរបានយល់ព្រមតាមការសម្របសម្រួលដោយប្រាក់ដែលទទួលបានមកពីឈ្នះរង្វាន់ពីតែអូរអ៊ិឈិនោះស្នើរសុំឲ្យចែកពាក់កណ្តាលម្នាក់ មាន ន័យថាស្មើនឹងហាសិបភាគរយ (50%) ក្នុងមួយនាក់ ហើយធ្វើលិខិតកិច្ចព្រមព្រៀងឡើងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំពីភាគីណាមួយណាមួយឡើយ ឬពីរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ទេ ។

ជាចុងក្រោយភាគីទាំងពីរ និងក្រុមគ្រួសារបានថ្លែងអំណរអរគុណចំពោះលោកអធិការនគរ បាលស្រុកមេមត់ និងលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ក្នុងដោះស្រាយ និងសម្របសម្រួលជូនពួកគាត់ ដែលប្រជាពលរដ្ឋមិនយល់ដឹងអំពីច្បាប់បានជ្រៅជ្រះ ហើយក៏បានជូនពរលោកស្នងការ ក៏ដូចជាមន្ត្រីក្រោមឱវ៉ាតឲ្យជួបនូវពុទ្ធពរ ០៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ។

សូមបញ្ជាក់ជូនថា ៖ ចំពោះរឿងគម្របដបឈ្នះរង្វាន់រថយន្តពីក្រុមហ៊ុនតែបៃតងអូអ៊ិឈិ (Oishi) នេះ គឺនគរបាលមិនបានទាមទារផលប្រយោជន៏ពីអ្នកទាំងពីរនោះទេ។ អាស្រ័យដូចបានជំរាបជូនខាងលើ សូមសាធារណៈមតិជ្រាបជាព័ត៌មាន។