ឈ្មួញដឹកដើមរាំងធំ១ដើម បំរ៉ុងលោតឆត្រ័ទៅប្រទេសវៀតណាមត្រូវនគរបាលឃាត់បាន!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឈ្មួញដឹកដើមរាំងធំ១ដើម បំរ៉ុងលោតឆត្រ័ទៅប្រទេសវៀតណាមត្រូវនគរបាលឃាត់បាន!!!

13/06/2018
ព្រៃវែង៖ ដើមរាំងដ៏ធំមួយដើម ប្រវែងជិត7m មុខកាត់ជាងកន្លះម៉ែត្រ ត្រូវបានកំលាំងប៉ូលីសសេដ្ឋកិច្ចខេត្តព្រៃវែង ស្ទាក់ចាប់បាន នៅខណៈពេលដែលក្រុមឈ្មួញ កំពុងដឹកតាមរថយន្តសាំយ៉ុង បំរ៉ុងលោតឆត្រ័ទៅប្រទេសវៀតណាម តាមច្រកព្រំដែន ខេត្តស្វាយរៀង។

សមត្ថកិច្ចបានអោយដឹងថា ដើមរាំងដ៏ធំនេះ ត្រូវចាប់ឃាត់បាន នៅចំណុចក្រោមស្ពានហ្សឹបាសា ហៅស្ពានអ្នកលឿង ដែលស្ថិតនៅក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ( ក ) ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីវេលាម៉ោងជិត9យប់ ថ្ងៃទី11មិថុនា ដោយក្រុមឈ្មួញបានរុំពទ្ធ័ដើមទាំងមូលជិត ដឹកតាមរថយន្តសាំយ៉ុង1គ្រឿង ពណ៌ស ពាក់ស្លាកលេខកំពត 2A 1192 ដឹកចេញមកពីខាងជើងក្រុងព្រៃវែង គោលដៅឆ្ពោះទៅប្រទេសវៀតណាម តាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង។

សមត្ថកិច្ចដដែលនេះបានបន្តថា នៅពេលស្ទាក់ចាប់បានភ្លាមៗនោះ នៅលើរថយន្តមានកម្មករចំនួន9នាក់ ដើម្បីចាំលើកដើមរាំងចុះពីរថយន្តពេលដល់គោលដៅ ប៉ុន្តែក្រោយពេលសមត្ថកិច្ចចាប់ឃាត់ និងសួរនាំដឹងថាជាកម្មករ ក៏អនុញ្ញាតិអោយត្រឡប់ទៅផ្ទះវិញទាំងអស់ ដោយឡែកវត្ថុតាងដើមរាំង និងរថយន្ត ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក នៅស្នាក់ការប៉ូលីសសេដ្ឋកិច្ចខេត្ត ដែលស្ថិតនៅឃុំព្រែកខ្សាយ ( ខ ) ស្រុកពាមរក៍។

យោងតាមចម្លើយរបស់ក្រុមកម្មករ នៅលើរថយន្តដឹកដើមរាំងនេះបានបញ្ជាក់ប្រាប់ថា មុនពេលដែលត្រូវសមត្ថកិច្ចចាប់បាននេះ ក្រុមឈ្មួញបានលួចដឹកដើមរាំង នាំចេញទៅដល់ប្រទេសវៀតណាម5ជើងរួចមកហើយ គឺទើបតែលើកទី6នេះ ដែលត្រូវសមត្ថកិច្ចចាប់បាន។

លោ ស្រេង ជា ស្នងការនគរបាលខេត្តបានប្រាប់អោយដឹងថា ក្រោយពីកសាងសំណុំរឿងរួច កំលាំងរបស់លោកនិងបញ្ជូនវត្ថុតាង ទាំងដើមរាំងនិងរថយន្ត ប្រគល់ទៅអោយមន្ត្រីជំនាញជលផល ចាត់ការបន្តទៅតាមនិតិវិធី។