ឈ្មួញសម្រុកដឹកឈើប្រណិតឆ្លងទៅវៀតណាម បានយ៉ាងរលូន!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឈ្មួញសម្រុកដឹកឈើប្រណិតឆ្លងទៅវៀតណាម បានយ៉ាងរលូន!!!

13/06/2018
ខេត្តរតនៈគិរី តើបទបញ្ជាសម្តេចសេនាបតីតេជោ លោក ហ៊ុន សែន ក្នុងការទប់ស្កាត់ បទល្មើសព្រៃឈើឲ្យខានតែបាននោះ តើមានប្រសិទ្ធភាពដែរឬទេ?  សម្រាប់ច្រកទ្វាព្រំដែនអូរយ៉ាដាវ ខេត្តរតនៈគិរី។

ជាក់ស្ដែង ចាប់ពីយប់ថ្ងៃទី៨,៩,១០,១១,១២ ខែមិថុនា ឆ្នាំ២០១៨ មានមេៗ ឈ្មួញជាច្រើននាំគ្នាសម្រុកដឹកឈើ យ៉ាងគគ្រឹកគគ្រេង សាជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់បានមួយដង្ហើមចង្រិត។
ឈ្មួញទាំងនោះត្រូវបានគេប្រាប់ថាមានឈ្មោះ យាយ វ៉ែនតា ស្រីលាក់ ពូវង្ស បាននាំគ្នាធ្វើសកម្មភាព ដឹកជញ្ជូនឈើ ឆ្លងដែនចូលទៅ ប្រទេស វៀតណាម តាមច្រកទ្វារ ព្រំដែន អន្តរជាតិ (អូរយ៉ាដាវ)ដោយរលូន។

សមត្ថកិច្ចដែលឈរជើង ប្រចាំការនៅទីនោះជាអ្នកបើកទ្វារបារ៉ាស់ឲ្យចេញបានត្អូញត្អែរថា ពិបាកណាស់ ព្រោះពួកឈ្មួញសុទ្ធតែមានមេៗធំៗ ធ្វើខ្នងបង្អែកដ៏រឹងមាំ ។
រីឯពួកមេឈ្មួញវិញ បានត្អូញត្អែរថា ពិបាកណាស់ៗ រកស៊ីមិនសូវបានឬកាក់កបដូចមុនៗ នោះទេ ពីព្រោះពួកពូៗ សមត្ថកិច្ចៗពាក់ព័ន្ធ នៅក្នុងខេត្ត
ទាំងអស់ ទារបាយឡើងថ្លៃ ទ្វេរដងរៀងៗខ្លួន។ ជារៀងរាល់ថ្ងៃមានរថយន្តដឹកឈើប្រណិតចាប់ពី ៣០ទៅ៤០គ្រឿង។