រឿងពិតស្តាប់ថៅកែខារ៉ាអូខេ វិមានទ្រព្យ បកស្រាយរឿងគំរបដបត្រូវរង្វាន់ធំ មិនមែនជារបស់ អ្នក Live វីដេអូនោះទេ !!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រឿងពិតស្តាប់ថៅកែខារ៉ាអូខេ វិមានទ្រព្យ បកស្រាយរឿងគំរបដបត្រូវរង្វាន់ធំ មិនមែនជារបស់ អ្នក Live វីដេអូនោះទេ !!!

13/06/2018
ខេត្តត្បូងឃ្មុំ៖ កាលពីម្សិលមិញនេះ បុរសម្នាក់ឈ្មោះ ហែម និមល រស់នៅខេត្តសៀមរាប បច្ចុប្បន្នធ្វើការនៅហាងខារ៉ាអូខេ វិមានទ្រព្យ បានបង្ហោះវីដេអូឃ្លីប និយាយទាក់ទងនឹងរឿងអយុត្តិធម៌មួយ ដែលខ្លួនបានត្រូវរង្វាន់រថយន្តមួយគ្រឿង ពីតែ អូអ៊ីឈិ ស្រាប់តែត្រូវបាន ថៅកែរបស់ខ្លួនស៊ីដាច់ ដែលករណីនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្ដាញសង្គមហ្វេសប៊ុក ។

រហូតមកដល់ថ្ងៃទី ១២ ខែមិថុនា នេះ ស្នងការខេត្តត្បូងឃ្មុំ ដកហូតយកគម្របដបត្រូវរង្វាន់ពីថៅកែ មកទុកឱ្យម្ចាស់រង្វាន់វិញ ។ ប្រភពបានឱ្យដឹងថា ករណីខាងលើនេះ ពិតជាបានកើតឡើងពិតប្រាកដមែន ដោយជាប់ពាក់ព័ន្ធជាមួយមនុស្ស ៣នាក់ កម្មករ២នាក់ (ម្នាក់ពិការ) និងថៅកែម្នាក់ ដោយមុនដំបូង ផ្ដើមឡើងពីលុយធីប ៥ពាន់រៀល ហើយទៅទិញអូអិឈិ មួយដបផឹក ៣នាក់ទាំងថៅកែ ទាំងកូនចៅតែម្ដង ។

ជាមួយគ្នានេះដែរ បើយោងតាមការបកស្រាយ ពីសំណាក់បុរសជាថៅកែ ហាងខារ៉ាអូខេ វិមានទ្រព្យមុននេះ បានឱ្យដឹងថា សម្រាប់ការបង្ហោះវីដេអូ របស់ឈ្មោះ ហែម និមល ពុំមែនជាការពិតឡើយ ពោលគឺអ្នកឈ្នះពិតប្រាកដ មិនមែនជាម្នាក់នេះឡើយ គឺបុគ្គលិកម្នាក់ទៀត ហើយសម្រាប់គំរក ដបអូអិឈិ ដែលត្រូវរង្វាន់រថយន្តនោះ គឺលោកជាអ្នកប្រគល់ឱ្យសមត្ថកិច្ច ព្រមទាំងបាន ប្ដឹងសមត្ថកិច្ចឱ្យជួយរកខុសត្រូវផងដែរ ។

នេះជាសាររបស់ថៅកែហាងខារ៉ាអូខេ វិមានទ្រព្យ «សូមបងប្អូនជ្រាបអ្នកត្រូវពិតនឹងមិនពិត កំពុងនៅលើដៃប៉ូលីសហើយ ចំណែកគំរបដបក៏ខ្ញុំប្រគល់អោយប៉ូលីសដែរ ចំណែកអ្នកPostថា ខ្ញុំយកក្រវឹលទៅបើកសុីដាច់គេនោះ ជាពាក្យកុហកមួលបង្កាច់ទេ ហើយខ្ញុំក៏កំពុងប្តឹងសមត្ថកិច្ច អោយរកខុសត្រូវផងដែរ» ។សូមបញ្ជាក់ថា មកទល់ពេលនេះ សមត្ថកិច្ចកំពុងស៊ើបអង្កេត ដោយបានទំនាក់ទំនងទៅក្រុមហ៊ុនអូអ៊ីឈិ ឱ្យផ្អាករង្វាន់សិន រង់ចាំការដោះស្រាយចប់ ចំណែកមនុស្សទាំង ៣នាក់ កំពុងស្ថិតនៅកន្លែងនគរបាលស្រុកមេមត់ ។