លក់ថ្នាំញៀនដល់ថ្នាក់ឆ្លងប្រទេស ទីបំផុតស្ត្រីខ្មែរម្នាក់ ត្រូវបានប៉ូលិសស្រុកគេ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លក់ថ្នាំញៀនដល់ថ្នាក់ឆ្លងប្រទេស ទីបំផុតស្ត្រីខ្មែរម្នាក់ ត្រូវបានប៉ូលិសស្រុកគេ! ! !

13/06/2018
ថៃ៖ យោងតាមព័ត៌មានបឋមមួយ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៨ នេះ សមត្ថកិច្ចថៃបានចុះបង្ក្រាប ការជួញដូរថ្នាំញៀនឆ្លងដែន នៅផ្សាថៃ «ផ្សារណងព្រឺ» រហូតឈានដល់ ចាប់ខ្លួនស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះ ប៉ាន ជុម អាយុ ៣៥ឆ្នាំ មានទំនៅ នៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពីបទជួញដូរថ្នាំញៀនឆ្លងដែន ។

ប្រភពដដែលបានឱ្យដឹងថា ក្រោយពីឃាត់ខ្លួនស្ត្រីខាងលើ សមត្ថកិច្ចថៃបានដកហូត ភស្ដុតាងមួយចំនួនរួមមាន ថ្នាំញៀនចំនួន ៤កញ្ចប់ (ក្នុងនោះ មានម៉ាទឹកកក ១កញ្ចប់) ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចថៃ បញ្ជូនទៅកាន់ស្នងការខេត្តស្រះកែវ ដើម្បីស្រាវជ្រាវបន្ត ។