ចង.កស្លាប់ចោលប្រពន្ធ ដែលកំពុងពពោះ ដោយគ្មានស្តាយស្រណោះ ដោយសារតែបំណុល! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចង.កស្លាប់ចោលប្រពន្ធ ដែលកំពុងពពោះ ដោយគ្មានស្តាយស្រណោះ ដោយសារតែបំណុល! ! !

13/06/2018
ខេត្តកំពង់ឆ្នាំង បុរសម្នាក់ជំពាក់បំណុលគេវណ្ឌក រកប្រាក់សងម្ចាស់បំណុលមិនបាន ក៏គិតខ្លីលួចចងកស្លាប់ចោលប្រពន្ធកំពុងពពោះ ហើយ​សាកសពត្រូវគេប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិស្នោ ឃុំ​ខុន​រ៉ង ស្រុកបរិបូណ៌។

មន្ត្រីនគរបាលស្រុកបរិបូណ៌ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សៀន ចាន់សិដ្ឋ អាយុ២៣ឆ្នាំ មានប្រពន្ធឈ្មោះ យ៉ាន សុខមន អាយុ​២៤ឆ្នាំ។ ពួកគេទាំង២នាក់ប្ដីប្រពន្ធមានមុខរបរជាកសិករ និងរស់នៅក្នុងភូមិកើតហេតុខាងលើ ហើយសព្វថ្ងៃប្រពន្ធរបស់ជនរងគ្រោះកំពុងពពោះទៀតផង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមាននូវរឿងរ៉ាវដ៏អកុសលនោះ ជនរងគ្រោះបានខ្ចីលុយគេយ៉ាងច្រើន​ដើម្បីយកមករកស៊ី ប៉ុន្តែរបររប​ស់គេមិនសមប្រកប ក៏ចេះតែខាតឡុងចុងអស់ទាំងដើម និងចុង។ បន្ទាប់ពីដឹងថា ខ្លួនជំពាក់លុយគេវណ្ឌក ហើយម្ចាស់បំណុលចេះតែមកតាមទារជាញឹកញាប់ ធ្វើឲ្យជនរងគ្រោះពិបាកចិត្តយ៉ាងខ្លាំង គិតអ្វីមិនចេញ និងគ្មានមធ្យោបាយនឹងរកលុយសងម្ចាស់បំណុល។ នៅពេលនោះ ជនរងគ្រោះតែងតែនិយាយប្រាប់គេឯងថា គេពិបាកចិត្តខ្លាំងណាស់ មិនចង់រស់នៅទេ លុះមក​ដល់វេលាខាងលើ ស្រាប់តែសាច់ញាតិប្រទះឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួន​ ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព ហើយបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះទៅក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី។