កូនថៅកែឈើដែលយកឈ្មោះថ្នាក់ដឹកនាំកំពូលមកកាងបទល្មើសនិងគំរាមអ្នកកាសែត ត្រូវបានដោះលែងឲ្យមានសេរីភាព! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូនថៅកែឈើដែលយកឈ្មោះថ្នាក់ដឹកនាំកំពូលមកកាងបទល្មើសនិងគំរាមអ្នកកាសែត ត្រូវបានដោះលែងឲ្យមានសេរីភាព! ! !

13/06/2018
ព្រៃវែង៖ កូនថៅកែឈើ(វីបុល)ដែលយកឈ្មោះសម្ដេចតេជោ ហ៊ុន សែន និងលោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង មកគំរាមអ្នកកាសែត និងអាជ្ញាធរមានសមត្ថកិច្ច ហើយត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រៃវែង កាលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៧ នោះ ត្រូវបានដោះលែងឲ្យមាន សេរីភាពវិញហើយ​ ។

ទីបំផុតជនជាប់ចោទ ឈ្មោះ វី ចាន់ណា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ្បណ្ដាលឲ្យ ជនរងគ្រោះជាដើមបណ្ដឹង ឈ្មោះ វ៉ាន់ ឈឿង ភ្នាក់ងារទូរទស្សន៍អនឡាញស្លឹករឹត កើតទុកមិនសុខចិត្ត ដោយខ្លួនមិនទាន់ទទួលបានសំណងអី១រៀល។

លោក វ៉ាន់ ឈឿន បានលើកឡើងថា លោកបានដាក់ពាក្យប្ដឹង ជនជាប់ចោទឈ្មោះ វី ចាន់ណា ទៅតុលាការ ភ្លាមៗក្រោយពេលដែលជននេះ យកឈ្មោះថ្នាក់ដឹកនាំមកគំរាមលោក និងអ្នកកាសែតចំនួន២នាក់ទៀត ដោយទាមទាជំងឺចិត្តចំនួន២០លានរៀល។
ប៉ុន្តែតុលាការបានផ្អឹមរឿងគាត់ចោល ដោយមិនបានហៅស៊ើបសួរអ្វីទាំងអស់។

មិនយូប៉ុន្មាន ស្ងាត់ស្រាប់តែឈ្មោះ វី ចាន់ណា មកនៅផ្ទះវិញ ដោយតុលាការជាអ្នកដោះលែង ធ្វើឲ្យលោកនិងអ្នកកាសែតទូទាំង ប្រទេសថ្កោលទោស មកលើតុលាការខេត្តព្រៃវែង ចំពោះចំណាត់ការរឿងនេះ ថាមានភាពមិនប្រក្រតីចំពោះនីតិវិធី។

គួរម្លឹកថា កាលពីព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧នៅចំណុចមុខដេប៉ូឈើរបស់ លោក ប៊ី វី នៅភូមិព្រៃព្នៅឃុំព្រៃព្នៅស្រុកពារាំងខេត្តព្រៃវែង មានអ្នកកាសែតចំនួនបីនាក់!
ទី១ឈ្មោះ ខន ខេន ភ្នាក់ងារទូរទស្សន៍អនឡាញព្រះនរាយណ៍។
២ ឈ្មោះ វ៉ាន់ ឈឿង ភ្នាក់ងារទូរទស្សន៍អនឡាញស្លឹករឹត។
៣ឈ្មោះ ខាន់ និត ភ្នាក់ងារទូរទស្សន៍អនឡាញនគរមាស។
មានឈរនៅខាងត្បូងផ្លូវរួចថតពីសកម្មភាពដេប៉ូមួយនេះ ទិញឈើខុសច្បាប់ ពេលនោះក៏កើតជាទំនាស់ ហើយ លោក ប៊ី វី ជាថៅកែឈើ បានបញ្ជាឲ្យរថយន្តដឹកឈើរបស់ខ្លួន ដេញបុកអ្នកទាំងបីនាក់ បណ្ដាលឲ្យឈ្មោះ ខន ខេន រងរបួសជាទម្ងន់។

មិនតែប៉ុណ្ណោះនៅក្រោយពេលកើតហេតុ ជនសង្ស័យឈ្មោះ វីចាន់ណា ជាកូនលោក ប៊ី វី បានទូរសព្ទ័មកអ្នកសាព័ត៌មានដោយនិយាយគំរាមកំហែងមកលើអ្នកទាំង៣នាក់នោះថា៖
បើអ្នកកាសែតទាំងបីនាក់នោះខ្លាំង មេខ្ញុំគឺលោក ស សុខា ឲ្យទៅជួបនៅទីស្ដីការគណៈរដ្ឋមន្ត្រីជាន់ទី០៧បន្ទប់លេខ២ ដោយទៅជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់តែម្ដង មិនបាច់ប្ដឹងផ្ដល់អីទេ។
ព្រោះថាកូនម្ចាស់ដេប៉ូឈើនេះគឺធ្វើការនៅជាមួយលោក ស សុខា បើថាពិបាកពេកថ្ងៃច័ន្ទក្រោយទៅជួបសម្ដេច តេ ជោ តែម្ដងឲ្យដឹងរឿង។
ដោយលោក វី ចាន់ណា បានបញ្ជាក់ថាខ្ញុំនិយាយមែន។
បន្ទាប់មកនៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៧ជនសង្ស័យឈ្មោះ វី ចាន់ណា ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង និងកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ទោះបីជាយ៉ាងណាលោក ញឹក រ៉ាន្នី អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងនៅព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៨នេះថា ជនជាប់ចោទឈ្មោះ វី ចាន់ណា ត្រូវបានលោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរ សម្រេចដោះលែងឲ្យនៅក្រៅឃុំ និងបញ្ចប់ការស៊ើបសួរបញ្ជូនសំណុំរឿងទៅជម្រះ។