ឃើញ​ម្តាយ​នាង​មិន​នៅ​ក៏​ចង់​ល្បូ​ង​ធ្វើ​អី​ៗ ស្រាប់តែ​… - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃើញ​ម្តាយ​នាង​មិន​នៅ​ក៏​ចង់​ល្បូ​ង​ធ្វើ​អី​ៗ ស្រាប់តែ​…

07/11/2018
ខេត្ត​ប៉ៃលិន៖  ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចង់​ចាប់រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​ម្នាក់ ខណៈ​ម្តាយ​ឪពុក​អត់​នៅផ្ទះ លុះ​ឃើញ​កូនស្រី​របស់​គេ​នៅផ្ទះ​ម្នាក់ឯង​ក៏​ចូល​ទៅ​និយាយ​ល្បួង លុះ​អ្នក​ជិតខាង​ឃើញ​ក៏​ស្រែក​ឆោឡោ​ផ្អើល​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ទើប​ក្រោយមក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​តែ​ម្តង ។
ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់​បាន​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយនាងបាន​មក​ប្តឹង​ពី​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ទៅ​លើ​កូនស្រី​របស់​ខ្លួន កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​អាយុ​១៣​ឆ្នាំ មាន​ទី​ស្រុក​សាលា​ក្រៅ ។ ចំណែក​ជន​បង្ក​មានឈ្មោះ ឆឿ​យ ឆប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ស្រុក​កើតហេតុ​ខាងលើ​បាន​រត់គេច​ខ្លួន ។ បច្ចុប្បន្ន​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​រក​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។