ពេលនេះចាប់បានស្រេច…ប្រុងស៊ីម៉ូតូគេចត​មុខ​ផ្សារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពេលនេះចាប់បានស្រេច…ប្រុងស៊ីម៉ូតូគេចត​មុខ​ផ្សារ

07/11/2018
ខេត្តបាត់ដំបង៖ សេចក្ដី​រាយ​ការ​ណ៍​​បឋម​បាន​ឱ្យ​​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​​ប្រគល់​ឱ្យ​សមត្ថកិច្ច​ កាលពី​វេលា​ម៉ោង​៧ និង៣០​ព្រឹក​ថ្ងៃ០​៧ ​វិច្ឆិកា ខណៈ​​ដែល​ជន​ទាំង​២​នាក់​នេះ ជិះ​ម៉ូតូ​ទៅ​ឈប់​ខាង​មុខ​ផ្សារ​មួយ​កន្លែង ក្នុង​ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ក្នុង​គោលបំណង​ធ្វើ​សកម្មភាព​កាច់​សោ.ក​លួច​យក​ម៉ូតូ​ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​ទាំង​​២​នាក់ ម្នាក់​ឈ្មោះ​សរ សុខុម ភេទប្រុស ​អាយុ​៣៨​ឆ្នាំ មុខ​​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទន្លេ​នាម ឃំ​ុ​ញ៉ា​ញ់ ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ម្នាក់​ទៀត​ឈ្មោះ​យន់ ដា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ប្រ​ជ្រាយ ឃំ​ុ​អង្គ​ប្រាសាទ ស្រុក​គី​រី​វង់ ខេត្តតាកែវ ​។
បើ​តាម​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ទាំង​២​នាក់​នេះ​ ជា​មុខសញ្ញា​ធ្លាប់​ធ្វើ​សកម្មភាព​កាច់​សោ.ក​លួច​យក​ម៉ូតូ​អស់​ជា​ច្រើន​គ្រឿង ​នៅ​ស្រុក​មោងប្ញស្សី និង​នៅ​កន្លែង​ដទៃ​ទៀត​រ ហូត​ត្រូវ​ពលរដ្ឋ​ចំណាំ​មុខ ទើប​មក​លើក​នេះ​ត្រូវ​ពលរដ្ឋ​ព័ទ្ធ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្ដង​។

ជាមួយនឹង​ការ​ព័ទ្ធ​ចាប់ខ្លួន​ជន​ទាំង​២​នាក់​នេះ សមត្ថកិច្ច​បាន​ឆែក​រក​ឃើញ​ដែក​រាង​អក្សរTមួយ​ដើម​ ដែល​ជន​នេះ​ លាក់​ជាប់​ខ្លួន ដែល​សម្រាប់​កាច់​សោ.ក​ម៉ូតូ ​ម៉ូតូម្រាប់​ជិះ​ធ្វើ​សកម្មភាព​១​គ្រឿងម៉ាក​ហុងដាឌ្រីម សេ​១២៥ ព​ណ៌ខ្មៅ ស៊េរី​២០១៧ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1GV-4783 និង​ស្លាក​លេខ​០១​ទៀតភ្នំពេញ​1-HE 8805 ដែល​ទុក​ក្នុង​កាបូប ។

ពេល​នេះ ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងប្ញស្សី​ ។