ផ្អែកតាមគណនី Oppo លើបណ្តាញសង្គមយក្សប្រទេសចិន Weibo បានបង្ហោះផ្សាយដោយចៃដន្យនូវរូបភាពមួយសន្លឹក អមឈ្មោះស្មាតហ្វូន Find X ជាមួយនឹងការបង្ហើបនូវកម្លាំងម៉ាស៊ីនធុនខ្ពស់។
មិនខុសអ្វីដូចបានបញ្ជាក់ពី TENAA ត្រកូល X របស់ក្រុមហ៊ុន Oppo នឹងប្រើឈីប Snapdragon 845 អម RAM ធំទំហំ 8GB បន្សំអង្គផ្ទុកទិន្នន័យដល់ទៅ 256GB។
សម្រង់តាមចចាមអារ៉ាមបន្ថែមពីនេះ Find X ក៏នឹងប្រែក្លាយជាស្មាតហ្វូនរចនាបថអេក្រង់កោង ហើយមានកាមេរ៉ាភ្លោះក្រោយ អាចប្រើមុខងារ Optical Zoom ដល់កម្រិត 5x ទំហំ 20MP+16MP មានថាមពលថ្ម ៣ ៦៤៥ mAh។ កាមេរ៉ាមុខទំហំ 25MP លាយឡំអេក្រង់ធំដល់ ៦,៤ អ៊ីញ ប្រភេទ AMOLED សម្របការបង្ហាញខ្លួនរំពឹងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៩ មិថុនាខាងមុខ៕
ប្រភព៖ GSMarena
