ការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង «អាចនឹងចំណាយ​២០​ពាន់លាន​ដុល្លារ» ប៉ុន្តែអាមេរិក​​នឹងមិន​ចេញ​​មួយសេន​​ឡើយ ដោយទុក​ឲ្យ​ប្រទេសពីរ​ផ្សេង​ទៀត​ជា​អ្នក​​រ៉ាប់រង... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង «អាចនឹងចំណាយ​២០​ពាន់លាន​ដុល្លារ» ប៉ុន្តែអាមេរិក​​នឹងមិន​ចេញ​​មួយសេន​​ឡើយ ដោយទុក​ឲ្យ​ប្រទេសពីរ​ផ្សេង​ទៀត​ជា​អ្នក​​រ៉ាប់រង...

12/06/2018
(សិង្ហបុរី)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​​អះអាងថា សហរដ្ឋអាមេរិក​នឹងមិនចេញថ្លៃចំណាយ​សូម្បីតែ​មួយសេន ទាក់ទិននឹង​ការរំសាយអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ខណៈក្រុមអ្នក​ជំនាញខ្លះប៉ាន់​ប្រមាណថា ការលុបបំបាត់អាវុធ​នុយក្លេអ៊ែរនេះ អាចនឹងត្រូវ​ចំណាយប្រាក់​ជាង ២០ពាន់លានដុល្លារ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
ការលើកឡើង​ខាងលើរបស់​លោក ដូណាល់ ត្រាំ ធ្វើឡើងនៅ​ក្នុងសន្និសីទសារព័ត៌មាន​ ក្រោយជំនួប​ជាមួយលោក គីម។ ជាមួយគ្នា​នោះដែរ នៅពេលត្រូវបាន​សាកសួរ​ ពីថ្លៃចំណាយលើ​ការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង ដែលកំពុងជាប់​ទណ្ឌកម្ម​អន្តជាតិនោះ ប្រធានាធិបតីអាមេរិក​រូបនេះ​បាននិយាយថា កូរ៉េខាងត្បូង និងជប៉ុន មានសមត្ថភាព​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ។ លោក ត្រំា បាន​គូសបញ្ជាក់ យ៉ាងខ្លី​ដូច្នេះថា «យើងនឹងមិន​ត្រូវជួយ​ពួកគេទេ»
គួរបញ្ជាក់ថា នរណាក៏​ដឹងដែរថា​ប្រទេស​ជប៉ុន និងកូរ៉េខាងត្បូង ជាប្រទេស​មាន​សេដ្ឋកិច្ចរីកចំរើន​ខ្លាំងនៅ​អាស៊ីបូព៌ា ដោយសារតែ​អាមេរិកជាអ្នកកាង​នៅពីក្រោយ ហើយនៅ​ពេលកូរ៉េខាងជើង​បាញ់សាកល្បង​មីស៊ីលម្តងៗ ប្រទេស​ទាំងពីរនេះ ក៏ជា​អ្នកត្អូញត្អែរ និងភ័យខ្លាចខ្លាំង​ជាងគេផងដែរ។ ហេតុដូច្នេះការសម្រេច​ចិត្តរបស់ លោក ដូណាល់ ត្រាំ ដូចខាងលើនេះ គឺទំនងជាមាន​ហេតុផល​គ្រប់គ្រាន់៕