ក្នុងពិព័រណ៍ E3 2018 ដែលប្រព្រឹត្តិទៅក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក EA បានប្រកាសព័ត៌មានទាក់ទងហ្គេមបាល់ទាត់ FIFA 19។
ថ្លែងក្នុងសន្និសីទ ក្រុមហ៊ុនអាមេរិកបានបង្ហើបពីចំណុចពិសេស ដែលហ្គេមថ្មីរបស់ខ្លួនទើបតែទទួលបានអាជ្ញាប័ណ្ណពេញលេញពីសហព័ន្ធ UEFA សម្រាប់វគ្គប្រកួត Champions League ដែលទើបបញ្ចប់កិច្ចសហការរវាងហ្គេម Pro Evolution Soccer (PES) របស់ក្រុមហ៊ុន Konami។ ក្រៅពីនេះ មានមុខងារឲ្យឈ្មោះ Online Friendlies អាចឲ្យអ្នកលេង Invite មិត្តភ័ក្ដិមកចូលរួមប្រកួត និងអាចតាមដានព័ត៌មាន ៥ ប្រកួតជាមុនរបស់ដៃគូប្រជែង។
FIFA 19 នឹងបន្ថែមការគាំទ្រលើឧបករណ៍ Nintendo Switch រួមនឹង PlayStation 4, Xbox One និង Windows PC អមម៉ាស៊ីនហ្គេមធុនទាបដូចជា PlayStation 3 និង Xbox 360។ ការបើកឲ្យទាញយកនឹងធ្វើឡើងនាថ្ងៃទី ២៨ កញ្ញា ប៉ុន្តែសម្រាប់អ្នក Pre Order កញ្ចប់ Champions Edition នឹងមានសិទ្ធិលេងបានមុនរយៈពេល ៣ ថ្ងៃ។
ទស្សនាវីដេអូ Trailer នៅខាងក្រោម៖
ប្រភព៖ ibtimes
