លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ នឹងចាក​ចេញពីទឹកដីសិង្ហបុរី​នៅយប់​ថ្ងៃអង្គារ​នេះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ នឹងចាក​ចេញពីទឹកដីសិង្ហបុរី​នៅយប់​ថ្ងៃអង្គារ​នេះ!

12/06/2018
(សិង្ហបុរី)៖ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងក្រុមមន្ត្រី​របស់លោក នឹងចាកចេញពី​ប្រទេស​សិង្ហបុរី ត្រឡប់ទៅ​កាន់ទីក្រុង​ព្យុងយ៉ាងវិញ នៅចន្លោះ​ពីម៉ោង ០៩៖០០នាទីយប់ (ម៉ោងនៅសិង្ហបុរី) ឬក៏ពាក់កណ្ដាល​យប់នេះ បន្ទាប់ពី​ចូលរួមក្នុងជំនួប​កំពូល ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Straitstimes នៅល្ងាច​ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន បានធ្វើដំណើរ​មកដល់សិង្ហបុរី កាលពីថ្ងៃអាទិត្យ​កន្លងទៅ។ អ្នកទាំងពីរបាន​ជួបពិភាក្សា​គ្នាជាប្រវត្តិសាស្ត្រ​នៅម៉ោង ៩៖០០នាទី​ព្រឹក​ថ្ងៃអង្គារនេះ (ម៉ោងនៅ​សិង្ហបុរី ឬត្រូវនឹង​ម៉ោង ៨៖០០នាទី​នៅកម្ពុជា) ដោយក្នុង​នោះកិច្ច​ពិភាក្សា​លើកទី ១ មេដឹកនាំទាំងពីរ​បានធ្វើការស្វាគមន៍​គ្នាទៅវិញទៅមក​​ក្នុងវេទិកា និងពិភាក្សាគ្នាជាទូទៅដោយបានចំណាយ​ពេល​ជាង ៤០នាទី ព្រមទាំង​ចូលរួម​​ក្នុងកិច្ចប្រជុំតង់ទី ២ មានរយៈពេល ៩០នាទី នៅសណ្ឋាគារ Capella នៃកោះ Sentosa មុននឹងចេញ​សេចក្ដីថ្លែងការណ៍​រួមមួយ ក្នុងនោះមានទំាង​ការប្ដេជ្ញា​ចិត្តលុប​បំបាត់អាវុធនុយក្លេអ៊ែរ និងការសន្យា​ការពារសន្ដិសុខ​ដល់កូរ៉េខាង​ជើង។
គួរបញ្ជាក់ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងចាកចេញពី​ប្រទេសសិង្ហបុរី ត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ តាមយន្ដហោះ Boeing 747 របស់ក្រុមហ៊ុន​អាកាសចរណ៍ Air China ដែលរៀបចំឡើ​ង​ដោយ​រដ្ឋាភិបាល​​ទីក្រុង​ប៉េកាំង។ ចំណែកឯ​លោក ដូណាល់ ត្រាំ វិញនឹងចាក​ចេញទៅ សហរដ្ឋអាមេរិកនៅម៉ោង ០៧៖០០នាទីយប់នេះ (ត្រូវហ្នឹងម៉ោង ៦៖០០នាទី​ម៉ោងកម្ពុជា)៕