មុនត្រាំ-គីម​ជួបគ្នា អ៊ីរ៉ង់​​ព្រលយ​​មួយឃ្លា៖ «កិច្ចប្រជុំ​កំពូល​ ត្រាំ-គីម​ ពោពេញ​ដោយ​ទុទិដ្ឋិនិយម ព្រោះអាមេរិក​មានប្រវត្តិ​ដើរចេញ​ពីកិច្ច​ព្រមព្រៀង​​រាប់​ភ្លេច...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មុនត្រាំ-គីម​ជួបគ្នា អ៊ីរ៉ង់​​ព្រលយ​​មួយឃ្លា៖ «កិច្ចប្រជុំ​កំពូល​ ត្រាំ-គីម​ ពោពេញ​ដោយ​ទុទិដ្ឋិនិយម ព្រោះអាមេរិក​មានប្រវត្តិ​ដើរចេញ​ពីកិច្ច​ព្រមព្រៀង​​រាប់​ភ្លេច...»

12/06/2018
​(ម៉ូស្គូ)៖ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន គួរតែដឹង​ឱ្យច្បាស់ជាមុន​ថា សហរដ្ឋអាមេរិក​​ធ្លាប់មានប្រវត្តិដើរ​ចេញពី​សន្ធិសញ្ញា​រាប់ភ្លេច និងតែង​តែរំលោភ​លើការប្ដេជ្ញាចិត្តរបស់​ខ្លួន មុននឹងជឿជាក់​លើទីក្រុង​វ៉ាស៊ីនតោន។ នេះបើតាមការបញ្ជាក់ពី​ក្រសួង​ការបរទេស​អ៊ីរ៉ង់ ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុង​សន្និសីទ​​សារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃចន្ទ​​សប្ដាហ៍នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ម្នាក់​បានលើកឡើង​ដូច្នេះថា «​រដ្ឋាភិបាល​អ៊ីរ៉ង់មើលឃើញ​ថា កិច្ចប្រជុំកំពូល​រវាង​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន ពោពេញ​ទៅដោយ​ទុទិដ្ឋិនិយម»។ ការ កត់សម្គាល់​បែបនេះ​កើតមានឡើង​តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ មុននឹងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវចូលរួម​កិច្ចប្រជុំ​កំពូលនៅ​ប្រទេស​សិង្ហបុរី។
បន្ថែមពី​លើនេះ ក្រសួង​ការបរទេស​អ៊ីរ៉ង់ ថែមទាំងក្រើនរំលឹក​លោកគីមជាមុនថា សហរដ្ឋអាមេរិក​ត្រូវ បានគេ​ស្គាល់យ៉ាងច្បាស់​ថា ជាអ្នក​បំផ្លាញ និងរំលោភលើ​កិច្ច​ព្រមព្រៀង​ ជាពិសេស​គឺកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពីឆ្នាំ​២០១៥ ជាឧទាហរណ៍​ស្រាប់។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ​អាមេរិក-កូរ៉េខាងជើង គេរំពឹងថា លោក ត្រាំ និងលោក គីម នឹងផ្ដោតសំខាន់​លើការរំសាយ​អាវុធនុយក្លេ​អ៊ែររបស់​កូរ៉េ​ខាង​ជើង ​ជាថ្នូរ​នឹងការទទួលបាន​សម្បទានសេដ្ឋកិច្ច ក៏ដូចជាការធានា​សន្តិសុខ​​ពី​សហរដ្ឋអាមេរិក រួមទាំង​សន្តិ​ភាព​ជា​​អចិន្ត្រៃយ៍​នៅ​លើ​​ឧប​ទ្វីប​កូរ៉េ និងបញ្ហា​មួយចំនួន​ទៀតដែល​ទាក់ទិននឹង​ទំនាក់ទំនង​ទ្វេភាគី៕