សម្តេចតេជោ ហ៊ុន សែន៖​ សូមបងប្អូនបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា លេខរៀងទី២០ ដើម្បីរក្សាសន្តិភាពឲ្យនៅស្ថិតស្ថេរគង់វង្ស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖​ សូមបងប្អូនបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា លេខរៀងទី២០ ដើម្បីរក្សាសន្តិភាពឲ្យនៅស្ថិតស្ថេរគង់វង្ស

12/06/2018
(ភ្នំពេញ)៖ ជាថ្មីម្តងទៀត នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបោះឆ្នោត ជូនគណបក្សប្រជា​ជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីរក្សាសន្តិភាពឲ្យនៅស្ថិតស្ថេរគង់វង្ស និងដើម្បីអស់គ្នាកាន់តែមានឱកាស កសាងសង្គមគ្រួសារ និងប្រទេសជាតិឲ្យកាន់តែរុង​រឿង​សំបូរសប្បាយ។
តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាសុខសប្បាយ និងរីកលូតលាស់មកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ និងក្មួយៗយុវជនព្រមទាំងកូនក្មួយកម្មករកម្មការនីទាំងអស់ នៅទូទាំងប្រទេស»។

អរគុណជនរួមជាតិ ដែលមានជំនឿទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតឲ្យ «គណបក្សប្រជាជនកម្ពុជា» បានដឹកនាំកសាងប្រទេសរីកចម្រើនមកទល់សព្វថ្ងៃ។

ដើម្បីរក្សាសន្តិភាពឲ្យនៅស្ថិតស្ថេរគង់វង្ស និងដើម្បីយើងទាំងអស់គ្នាកាន់តែ មានឱកាសកសាងសង្គមគ្រួសារ និងប្រទេសជាតិឲ្យកាន់តែរុង​រឿង​សំបូរសប្បាយ សូមបងប្អូនជនរួមជាតិបោះឆ្នោតជូន គណបក្សប្រជា​ជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ២០, នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។

ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ចម្រើន​ និងសំណាងល្អគ្រប់ៗគ្នា»។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមា​នគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន២០គណបក្ស៕