កិច្ចប្រជុំកំពូល ត្រាំ-គីម រយៈពេល៤១នាទីលើកទី១ ត្រូវបញ្ចប់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កិច្ចប្រជុំកំពូល ត្រាំ-គីម រយៈពេល៤១នាទីលើកទី១ ត្រូវបញ្ចប់!

12/06/2018
(សិង្ហបុរី)៖ ទីបំផុតជំនួប​កំពូលដំបូង​បំផុត​ជាប្រវត្តិសាស្ត្រ រវាង​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវបានបញ្ចប់​ទៅហើយ ក្នុងរយៈពេល​៤១នាទី​ដំបូង នៅព្រឹក​ថ្ងៃអង្គារ ទី១២ ខែមិថុនា​នេះ ដោយមេដឹកនាំកំពូលៗទាំងពីរ បានធ្វើកិច្ចពិភាក្សា​គ្នាប្រកប​ដោយ​លក្ខណៈរីករាយ និងថែមទាំង​បានពោលពាក្យស្វាគមន៍គ្នាទៅវិញ​ទៅមក ដ៏គួរឲ្យចាប់អារម្មណ៍ថែមទៀតផង។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះ​បន្តិច ដោយសារព័ត៌មាន​ចិ ​CGTN ដែលកំពុង​តាមដាន​យ៉ាងលម្អិត ទៅលើជំនួប​កំពូលខាង​លើនេះ នាព្រឹក​ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
នៅចំពោះមុខលោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បានលើកឡើង​យ៉ាងដូច្នេះថា «យើងនឹង​មានកិច្ចពិភាក្សា​ដ៏អស្ចារ្យ ហើយខ្ញុំគិតថានឹងមានភាពជោគជ័យ​ដ៏ធំសម្បើម។ មួយវិញ​ទៀត វាជាគឺជាកិត្តិយស​របស់ខ្ញុំ ហើយយើង​នឹងមានទំនងទំនង​ដ៏អស្ចារ្យ​ ដោយខ្ញុំ​គ្មានការសង្ស័យ​ឡើយ»។ ប៉ុន្តែទន្ទឹមគ្នា​លោក គីម ក៏បានទទួល​ស្គាល់ដែរថា វាមិនមែនជារឿងងាយស្រួល​ឡើយក្នុងការបោះជំហាន​ទៅកិច្ចប្រជុំនេះ។ «វាមាន​ឧបសគ្គ និងការអនុវត្តន៍មិន​ត្រឹមត្រូវជាច្រើន​បានបិទភ្នែក និងត្រចៀក​របស់យើងកន្លងមក ប៉ុន្តែយើងបាន​ជម្នះគ្រប់យ៉ាងដើម្បីដើរមកដល់​ថ្ងៃនេះ»។ នេះបើ​តាមសម្តីចេញពីមាត់លោក​ គីម ជុងអ៊ុន តបទៅលោក ត្រាំ វិញភ្លាមៗ។
គួរបញ្ជាក់ថា មេដឹកនាំទាំងពីរ​បានជួបពិភាក្សាគ្នារយៈពេល ៤១នាទី ក្នុងជំនួបមួយទល់​នឹងមួយនៅឯ​សណ្ឋាគារ Capella លើកោះ Sentosa របស់ប្រទេសសិង្ហបុរី ហើយបន្ទាប់មកទៀត លោកទាំងពីរនឹងត្រូវចូលរួមក្នុង​ជំនួបទ្វេភាគី ជា​មួយទីប្រឹក្សាជាន់ខ្ពស់របស់ខ្លួន និងទទួលទានអាហារ​ថ្ងៃត្រង់។ ចំណែកឯ នៅក្នុងកិច្ចប្រជុំនេះ គេក៏រំពឹងដែរថា លោកត្រាំ និងលោក គីម នឹងផ្ដោតសំខាន់លើ​ការរំសាយអាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើងជាថ្នូរ នឹងការទទួលបានសម្បទានសេដ្ឋកិច្ច ក៏ដូចជាការធានាសន្តិសុខ​​ពីសហរដ្ឋអាមេរិក រួមទាំងសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ និងបញ្ហាមួយចំនួន​ទៀតដែលទាក់ទិននឹងទំនាក់ទំនងទ្វេភាគី៕