ទី​បំផុត​ Galaxy S9/S9+ ​ឡើង​លើ​​ iPhone X វិញ​ម្ដង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទី​បំផុត​ Galaxy S9/S9+ ​ឡើង​លើ​​ iPhone X វិញ​ម្ដង

11/06/2018
ផ្អែក​តាម​ទិន្នន័យ​ស្រាវជ្រាវ​ចុង​ក្រោយ​បាន​មក​ពី​ Counterpoint Research បាន​បង្ហាញ​ថា​ Galaxy S9/S9+ បាន​​យក​ឈ្នះ​ iPhone X ក្លាយ​ជា​​ស្មាតហ្វូន​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ប្រចាំ​ខែ​មេសា។ ​ ​
Galaxy S9+ ស្ថិត​នៅ​ចំណាត់​ថ្នាក់​កំពូល​ជា​មួយ​ទីផ្សារ​ ២,៦% តាម​ពី​ក្រោយ​ដោយ​ Galaxy S9 មាន​ទីផ្សារ​ ២,៦%។ ចំណែក​ iPhone X ដែល​ធ្លាប់​ស្ថិត​នៅ​តំណែង​កំពូល​ប្រចាំ​ខែ​មីនា​ បាន​ធ្លាក់​មក​នៅ​លេខ​ ៣ ជា​មួយ​ទីផ្សារ​ ២,៣% និង iPhone 8 Plus មាន​ទីផ្សារ ២,៣%។
ទិន្នន័យខែមេសា
គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​មាន​ iPhone ចំនួន​ ៥ គ្រឿង​ស្ថិត​នៅ​ក្នុង​តារាង​ស្មាតហ្វូន​ទាំង​ ១០ ហើយ iPhone 7 ដែល​ចេញ​តាំង​ពី​ឆ្នាំ​ ២០១៦ នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន។ នៅ​ខែ​មេសា​ដដែល​នេះ គឺ​ជា​លើក​ដំបូង​សម្រាប់​ Xiaomi ដែល​មាន​ស្មាតហ្វូន​ ២ ម៉ូដែល​លេច​មុខ​ក្នុង​​តារាង៕
ទិន្នន័យខែមីនា





ប្រភព៖ PhoneArena