មកដឹង ចំណាយសរុបនៃជំនួបកំពូលអាមរិក-កូរ៉េខាងជើង នៅសិង្ហបុរី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មកដឹង ចំណាយសរុបនៃជំនួបកំពូលអាមរិក-កូរ៉េខាងជើង នៅសិង្ហបុរី

11/06/2018
នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ព្រឹក​មិញ​នេះ នាយករដ្ឋមន្រ្តី​សិង្ហបុរី Lee Hsien Loong បាន​ចំណាយ​សរុប​សម្រាប់​ជំនួប​កំពូល​រវាង​អាមេរិក និង​កូរ៉េ​ខាង​ជើង។
ដោយ​សារ​តែ​កិច្ច​ប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស សិង្ហបុរី ដូចនេះ​រាល់​ការ​ចំណាយ​ទាំង​អស់​ជា​បន្ទុក​របស់​រដ្ឋាភិបាល។ នាយករដ្ឋមន្រ្តី​ខាង​លើ​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​កំពូល​នេះ​ត្រូវ​ចំណាយ​សរុប​ប្រមាណ ២០ លាន​ដុល្លារ​ជា​ថវិកា​របស់​រដ្ឋ​ផ្ទាល់។ លោក​បន្ថែម​ថា "យើង​ប្រហែល​ជា​ទទួល​បាន​ប្រាក់​មក​វិញ​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែ​យើង​មាន​ឆន្ទៈ​ក្នុង​ការ​ចំណាយ​ដែល​វា​ជា​ការ​ចូល​រួម​របស់​យើង​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពិភពលោក​ទាំង​មូល។”
គួរ​បញ្ជាក់​ថា ជំនួប​កំពូល​រវាង​មេ​ដឹក​នាំ​ទាំង​២ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឯ​សណ្ឋាគារ​ផ្កាយ​៥ Capella នៅ​លើ​កោះ Sentosa របស់​សិង្ហបុរី នា​ថ្ងៃ​ទី១២ ខែ​មិថុនា​ខាង​មុខ​នេះ៕





ប្រភព៖ Coconut