នាយក​រដ្ឋមន្ត្រី​ឡាវ៖ «ឡាវ​មិនអាច​លោតចេញពី​ចង្កោម ប្រទេសអភិវឌ្ឍន៍តិចតួច LDC នៅឆ្នាំ២០២០ បានឡើយ...»

(វៀងច័ន្ទ)៖ នាយករដ្ឋ​​មន្ត្រីឡាវ លោក ថុងលួ ស៊ីសួលីត (Thongloun Sisoulith) បានថ្លែង​នៅក្នុងសភាជាតិ​ក្នុងរដ្ឋធានីវៀងច័ន្ទថា ប្រទេសឡាវ​មិនអាចរួចផុត​ពីចង្កោមប្រទេស​​មាន​ការអភិវឌ្ឍ​តិចតួច LDC នៅឆ្នាំ២០២០ តាមការកំណត់​គោលដៅ​បាននោះ​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
ការថ្លែងរបស់លោក​នាយករដ្ឋមន្ត្រីឡាវ​ខាងលើនេះ ត្រូវបានធ្វើឡើងជា​ការឆ្លើយតបទៅនឹង​សំនួរដែល​សមាជិកសភាឡាវ​មួយចំនួន​បានចោទសួរ កាលពីចុង​សប្តាហ៍មុន អំពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ប្រទេសអាស៊ាន​មួយនេះ នៅក្នុងសម័យ​ប្រជុំលើក​ទី ៥ នៃសភា​នីតិកាលទី ៨។
គួរបញ្ជាក់ថា កាលពី​ឆ្នាំ២០០១ គណបក្សបដិវត្តន៍​ប្រជាជនឡាវ និងរដ្ឋាភិបាលបាន​កំណត់គោលដៅធ្វើឲ្យឡាវ ចាកចេញពីក្រុម​ប្រទេសមានការអភិវឌ្ឍ​តិចតួច LDC នៅក្នុង​ឆ្នាំ២០២០ ប៉ុន្តែនៅ​សល់ពេល ០២ឆ្នាំមុន​កាលកំណត់នេះ ប្រទេសឡាវ​បានដឹងខ្លួន​ច្បាស់ថា មិនអាចទៅរួច​តាមគោលដៅនោះ​ឡើយ។ នេះបើតាម​ការអង្កេតមើល​ទៅលើរបាយការណ៍​​ពាក់ព័ន្ធរបស់ទីភ្នាក់ងារ​អភិវឌ្ឍន៍ UN ចេញផ្សាយ​កាលពីពេល​ថ្មីៗកន្លងទៅនេះ។
ទោះបីជា​មិនអាចសម្រេច​តាមគោលដៅក្តី នៅក្នុងកិច្ចប្រជុំ​សភាខាងលើនេះ លោក​នាយករដ្ឋ​មន្ត្រីឡាវ​បានអះអាងថា «យើងធ្លាប់បាន​ប្រកាសថា នឹងចាកចេញ​ពីក្រុមប្រទេស LDC ឲ្យបាន​នៅឆ្នាំ២០២០ តាមការ​គ្រោងទុក ប៉ុន្តែយើងនឹង​មិនអាចធ្វើបាននោះទេ។ ដូច្នេះ​យើង​ត្រូវតែ​ព្យាយាមទៅមុខ​បន្ថែមទៀត...»៕

នាយក​រដ្ឋមន្ត្រី​ឡាវ៖ «ឡាវ​មិនអាច​លោតចេញពី​ចង្កោម ប្រទេសអភិវឌ្ឍន៍តិចតួច LDC នៅឆ្នាំ២០២០ បានឡើយ...» នាយក​រដ្ឋមន្ត្រី​ឡាវ៖ «ឡាវ​មិនអាច​លោតចេញពី​ចង្កោម ប្រទេសអភិវឌ្ឍន៍តិចតួច LDC នៅឆ្នាំ២០២០ បានឡើយ...» Reviewed by Laiheang Vobfm on 6/11/2018 Rating: 5
Powered by Blogger.