ប្រធានាធិបតីអាមេរិក ត្រូវបានគេចោទថាកុហកពីកម្ពស់របស់ខ្លួនក្រោយថតរូបឈរជិតនាយករដ្ឋមន្ត្រី កាណាដា ដែលមានកម្ពស់ខ្ពស់ជាង។
យោងតាមការអះអាងរបស់សេតវិមានឲ្យដឹងថា លោក ត្រាំ មានកម្ពស់រហូតដល់ ១,៩០ ម៉ែត្រឯណោះ។ ប៉ុន្តែនៅពេលឈរថតរូបជិតគ្នា គេឃើញថាលោក ត្រាំមានកម្ពស់ទាបនាយករដ្ឋមន្ត្រីកាណាដាដែលមានកម្ពស់ ១,៨៧ ម៉ែត្រប៉ុណ្ណោះ។ ហេតុនេះហើយជាគេគិតថាលោក ត្រាំបានព្យាយាមកុហកពីកម្ពស់របស់ខ្លួន ដើម្បីបិទបាំងថាលោកមិនមែនធាត់ជ្រុលនោះទេ គ្រាន់តែលើសទម្ងន់បន្តិចបន្តួចប៉ុណ្ណោះ។
គួរឲ្យដឹងថា ជំនួប G7 ក្នុងប្រទេសកាណាដាបានទទួលបរាជ័យ ក្រោយពីលោក ដូណាល់ ត្រាំ សម្រេចចិត្តចាកចេញមុន មិនធ្វើសេចក្ដីថ្លែងការណ៍រួម ដើម្បីបន្តឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ត្រៀមជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨៕
ប្រភព៖ Dailymail
