ប៉ុន្មាន​ចំណុច​នេះ មិន​បាច់​ជះ​លុយ​លើ iPhone X ត្រឹម iPhone 8 ក៏​ខ្លាំង​ល្មម​គិតគូរ​បាន​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប៉ុន្មាន​ចំណុច​នេះ មិន​បាច់​ជះ​លុយ​លើ iPhone X ត្រឹម iPhone 8 ក៏​ខ្លាំង​ល្មម​គិតគូរ​បាន​

11/06/2018
Apple ឆ្នាំ​មុន​បាន​ប្រកាស​ចេញ​ iPhone 8, 8 Plus និង​ iPhone X តម្លៃ​ចាប់​ពី​ ៧០០ ដុល្លារ​ ដល់​ខ្ទង់​ពាន់​​ដុល្លារ។
iPhone X ជា​ការ​វិវត្ត​ថ្មី​នៃ​​ត្រកូល​ទូរសព្ទ Apple ដោយ​មាន​អេក្រង់​លាត​ពេញ​ គ្មាន​ប៊ូតុង​ Home។iPhone 8 ក៏​ចេញ​​ពេល​ដំណាល​គ្នា​។

មាន​ហេតុផល​ដែល​​អ្នក​មិន​បាច់លោត​ដល់ iPhone X៖

១) iPhone X តម្លៃ​ខ្ទង់​ពាន់​
iPhone X តម្លៃ​ចាប់ពី ១ ០០០ ដុល្លារ​ឡើង​ទៅ​ ថ្លៃ​ជាង​ iPhone 8 និង​ 8 Plus។ មុខងារ​​ប្រើប្រាស់​​សឹង​តែ​មិន​លើសខ្វះ​គ្នា​នោះ​ទេ។ បើ​ចំណាយ​លុយ​ដល់​ខ្ទង់​ពាន់​លើ​ស្មាតហ្វូន​ ដូចជា​ការ​វិនិយោគ​ធំ​ពេក​ ​គិតគូរ​ត្រឹម iPhone 8 និង​ 8 Plus ចំណេញ​ពីរ​បីរយ​ដុល្លារ។

២) iPhone 8 និង​ 8 Plus មាន​ខួរក្បាល​ដូច​នឹង​ iPhone X
ទាំង iPhone 8 និង​ 8 Plus ប្រើ​ខួរក្បាល​ Chip A11 និង​ Neural engine ខុសគ្នា​ត្រង់​ iPhone X មាន​មុខងារ​ស្កេន​​មុខ​ Face ID ដែល​ iPhone 8 គ្មាន​។

៣) Touch ID ដំណើរការ​លឿន​ជាង​ Face ID
Face ID ល្បឿន​មិន​ទាន់​ដល់​ Touch ID សម្រាប់ Unlock device តែ​អនាគត​ជា​រឿង​មួយ​ផ្សេង​។

Apple បញ្ជាក់​ថា​ Face ID មាន​ហានិភ័យ​បន្លំ​តិចតួច​ជាង​ Touch ID។ Touch ID ស្រួល​ប្រើប្រាស់​ មិន​តម្រូវ​មើល​ទូរសព្ទ​​គ្រប់​ពេល​។ Face ID មាន​សក្ដានុពល​ធំ​ធេង​ តែ​ Touch ID ជា​ស្តង់ដារ​ដ៏​ល្អ​មួយ​ សឹង​ថា​មិន​អាច​ខ្វះ​បាន​លើ​ស្មាតហ្វូន​បច្ចុប្បន្ន​។

៤) iPhone 8, 8 Plus អាច​សាក​ថ្ម​តាម​ Wireless ជា​លើក​ដំបូង​ដូច​នឹង​ iPhone X​
iPhone 8, 8 Plus និង​ X អាច​សាក​ថ្ម​តាម​ Wireless ប្រើ​ស្តង់ដារ​ Qi និង​ Fast charging។ តែ​តម្រូវ​ទិញ​ឧបករណ៍​បន្ថែម​។

Apple ផ្ដល់​ជម្រើស​បន្ទះ​សាក​ថ្ម​ AirPower ហើយ​ត្រូវ​ទិញ​ខ្សែ​ Lightning to USB-C និង​ដុំ​បញ្ជូន​ថាមពល​ USB-C បើ​ចង់​បាន​ Fast charging សម្រាប់​ iPhone 8, 8 Plus ឬ​ X។

៥) កាមេរ៉ា​ក្រោយ​
កាមេរ៉ា​ក្រោយ​ iPhone 8 Plus ស្ទើរ​ដូចគ្នា​ទៅ​នឹង​ iPhone X។ iPhone 8 ថត​បាន​ល្អ​ តែ​ 8 Plus បន្ថែម​ Telephoto lens ទី​ពីរ​ អាច​ពង្រីក​ទិដ្ឋភាព​ ដោយ​មិន​បាត់បង់​គុណភាព​រូបភាព​។
ខុសគ្នា​ត្រង់​ X មាន​មុខងារ​ទប់​លំនឹង​រូបភាព​ ទាំង​ Wide angle និង​ Telephoto lens សម្រាប់​រូបភាព​ច្បាស់​ ជាពិសេស​ មាន Settings ប្រើ​ពេល​ស្ថានភាព​មាន​ពន្លឺ​ទាប​។ iPhone 8 Plus មាន​មុខងារ​ទប់​លំនឹង​លើ​ Wide angle lens ដូច​នឹង​ iPhone 7 Plus ជំនាន់មុន។

៦) កាមេរ៉ា​មុខ​
កាមេរ៉ា​ FaceTime HD លើ​ iPhone 8 និង​ 8 Plus មាន​មុខងារ​ស្ទើរ​ដូច​នឹង​ប្រព័ន្ធ​កាមេរ៉ា​ TrueDepth របស់​ iPhone X។ អាច​ថតរូប​បាន​ទំហំ​ 7 Megapixels, មាន​ Aperture f/2.2 និង​ថត​វីដេអូ​កម្រិត​ 1080p។
ខុសគ្នា​ត្រង់​ iPhone X មាន​ Portrait Mode លើ​កាមេរ៉ា​មុខ​។ Portrait Lighting អាច​លុប​ផ្ទៃ​ខាងក្រោយ​ ពេល​ថត​ Selfies បាន​។ Animoji អាច​ថត​ និង​ផ្ញើ​រូប​មាន​ចលនា​ Emojis ទៅ​កាន់​មិត្តភក្ដិ​ ប្រើ​ទម្រង់​មុខ​ និង​សំឡេង​។ តែ​មុខងារ​ទាំង​នេះ​ គ្មាន​ផ្ដល់​ប្រយោជន៍​ក្រៅ​ពី​ការ​កម្សាន្ត​។

៧) iPhone 8 មិន​មាន​ Notch នោះ​ទេ​
ប្រព័ន្ធ​កាមេរ៉ា​ TrueDepth នាំ​​ការ​រំខាន​ដល់​អេក្រង់​លាត​ពេញ​ដ៏​ស្រស់​ស្អាត​របស់​ iPhone X។ ពេល​ប្រើ​ Wallpaper ថ្មី​ ឬ​មើល​វីដេអូ​ មើល​ទៅ​ហាក់​ទើសៗ​បន្តិច​ដែរ​ ខណៈ​កម្មវិធី​ជា​ច្រើន​ហាក់​មិន​ទាន់​ សម្រួល​ Layout ឲ្យ​ត្រូវ​នឹង​ iPhone X។

៨) អាច​ប្រើ​ Case ចាស់​របស់​ iPhone 7 ឬ​ 7 Plus បាន​ ពេល​ Upgrade
ទ្រង់ទ្រាយ​របស់​ iPhone 8 និង​ 8 Plus ស្ទើរ​តែ​ដូច​នឹង​ iPhone 7 និង 7 Plus គ្រាន់​តែ​រាង​ធ្ងន់​ និង​មាន​កម្ពស់​ ប្រវែង​ និង​ជម្រៅ​ ខុសគ្នា​តិច​ជាង​មួយ​មីលីម៉ែត្រ​ ដែល​អាច​ប្រើ​ Case ចាស់​ iPhone 7 បាន​។

ទ្រង់ទ្រាយ​ iPhone X ខុសគ្នា​ពី​ម៉ូដែល​ចាស់​ ដូច្នេះ​ Case ចាស់​ប្រហែល​ទុក​ចោល​។

៩) ​ថាមពល​ថ្ម​​
iPhone X ថាមពល​ថ្ម​ ជា​មធ្យម​ពី​ ១២ ទៅ​ ១៣ ម៉ោង​ ខណៈ​ iPhone 8 បាន​ ១៣ ទៅ​ ១៤ ម៉ោង​ ហើយ​ iPhone 8 Plus បាន​ ១៤ ទៅ​ ១៥ ម៉ោង​៕




ប្រភព៖ Businessinsider