កាន់​តែ​ច្បាស់​​ iPhone ​កាមេរ៉ា​ ៣ ​អាច​ថត​រូប​បែប​ 3D - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កាន់​តែ​ច្បាស់​​ iPhone ​កាមេរ៉ា​ ៣ ​អាច​ថត​រូប​បែប​ 3D

11/06/2018
រូបភាព​គំនូសបំព្រួញ​មួយ​ បាន​លេច​ធ្លាយ​ចេញ​មក​បង្ហាញ​អំពី​ iPhone ​ប្រើ​អេក្រង់​ទំហំ​ ៦,៥ អ៊ីញ​ ​​ដែល​មាន​កាមេរ៉ា​បី​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​។
រូបភាព​នេះ​លេច​ចេញ​ ក្រោយ​ពី​អ្នក​វិភាគ​ Lu Jialin មក​ពី​ក្រុមហ៊ុន​ Deutsche Securities បាន​និយាយ​ថា​​បង្គំ​កាមេរ៉ា​ ៣ គ្រាប់​លើ​ iPhone ជំនាន់​ថ្មី នឹង​មាន​​​​បញ្ចូល​ដោយ​ឡេន​​ធម្មតា​ ២ និង ឡេន​ Telehphoto មួយ។ Jialin បាន​និយាយ​ថា​កាមេរ៉ា​បី​គ្រាប់​នេះ នឹង​អាច​ឲ្យ​អ្នក​ប្រើ​ iPhone ផលិត​រូបភាព​ 3D បាន។
រូបភាព Render ផ្អែកតាមគំនូសបំព្រួញ
គំនូសបំព្រួញ​បាន​បង្ហាញ​ទៀត​ថា​ iPhone ​​អេក្រង់​ទំហំ​ ៦,៥ អ៊ីញ​​នេះ​ មាន​វិមាត្រ​ ១៥៧,២ x ៧៧,០៩ ម.ម ដែល​មាន​វិមាត្រ​តូច​ជាង​ iPhone 8 Plus (១៥៨,៤ x ៧៨,១ ម.ម) ដែល​មាន​អេក្រង់​ទំហំ​ ៥,៥ អ៊ីញ​ទៅ​ទៀត។
iPhone 9
គំនូសបំព្រួញ​​របស់​ iPhone 9 ដែល​ប្រើ​អេក្រង់​ LCD ក៏​បាន​បង្ហាញ​ជា​មួយ​គ្នា​នេះ​ដែរ ដោយ​បង្ហាញ​ថា​​មាន​បំពាក់​​កាមេរ៉ា​ត្រឹម​មួយ​គ្រាប់​ ដូច​គំនូសបំព្រួញ​ដែល​លេច​ធ្លាយ​កន្លង​មក​ដែរ។

គំនូសបំព្រួញ​​របស់​ iPhone ​មួយ​ម៉ូដែល​ដែល​គេ​មិន​ទាន់​បាន​ឃើញ​នៅ​ឡើយ​នោះ​គឺ iPhone ប្រើ​អេក្រង់​ OLED ទំហំ​ ៥,៨ អ៊ីញ ដែល​ជា​អ្នក​ស្នង​តំណែង​ iPhone X៕​ ​


ប្រភព៖ Forbes