ធ្លាក់​យន្តហោះ​ចម្បាំង​អាមេរិក F-15 មួយគ្រឿង​ចូលក្នុង​សមុទ្រ​ជប៉ុន!

(តូក្យូ)៖​ កងទ័ព​អាមេរិក​ប្រចាំប្រទេស​ជប៉ុន​បានឱ្យដឹងថា យន្ដហោះចម្បាំង​អាមេរិក ធុន F-15 មួយគ្រឿង​​បានធ្លាក់នៅឯ​តំបន់ដែន​ទឹកកោះ​អូគីណាវ៉ា ស្ថិតនៅភាគខាង​ត្បូង​ប្រទេស នៅអំឡុង​​ពេលហ្វឹកហាត់ហោះហើរ​​ជាទម្លាប់​​ នៅថ្ងៃចន្ទនេះ។ នេះបើ​តាម​ការចេញ ផ្សាយដោយ​​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន កងទ័ពអាមេរិក​ក៏បានបញ្ជាក់​ដែរថា ពីឡុតដែល​បញ្ជានៅលើយន្ដហោះ​នោះ បាន​លោតចុះដោយ​ជោគជ័យ និងត្រូវបានជួយ​សង្រ្គោះដោយក្រុម​អ្នកជួយ​សង្រ្គោះ។ ប៉ុន្តែមូលហេតុ​នៃគ្រោះថ្នាក់​នេះ មិនទាន់​ត្រូវគេ​កំណត់នៅ​ឡើយទេ ខណៈការស៊ើប​អង្កេតកំពុង​ប្រព្រឹត្ត​ទៅ។
គួរបញ្ជាក់ថា នេះមិនមែន​ជាលើកទីមួយ​ឡើយ ដែលយន្ដហោះ​ចម្បាំង​អាមេរិកបានធ្លាក់ នៅលើកោះ​អូគីណាវ៉ា​ ហើយសូម្បីតែ​ប្រជាជន​ជប៉ុនរស់នៅលើ​កោះនេះ ក៏បានត្អូញត្អែរ​ ចំពោះប្រតិបត្តិការ​របស់យោធា​អាមេរិក​ផងដែរ ដោយពួក​គេចោទប្រកាន់​ថា បាននិងកំពុងបំពុល​បរិស្ថាន និងរំខាន​ដល់ការរស់ប្រចាំថ្ងៃរបស់​ពួកគេ៕

ធ្លាក់​យន្តហោះ​ចម្បាំង​អាមេរិក F-15 មួយគ្រឿង​ចូលក្នុង​សមុទ្រ​ជប៉ុន! ធ្លាក់​យន្តហោះ​ចម្បាំង​អាមេរិក F-15 មួយគ្រឿង​ចូលក្នុង​សមុទ្រ​ជប៉ុន! Reviewed by Laiheang Vobfm on 6/10/2018 Rating: 5
Powered by Blogger.