គីម ជុងអ៊ុន ក្លែងក្លាយ​ត្រូវបានឃាត់ខ្លួននៅ​សិង្ហបុរី មុនពេលលោក គីម ជុងអ៊ុន មែនទែនមកដល់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គីម ជុងអ៊ុន ក្លែងក្លាយ​ត្រូវបានឃាត់ខ្លួននៅ​សិង្ហបុរី មុនពេលលោក គីម ជុងអ៊ុន មែនទែនមកដល់!

09/06/2018
(សិង្ហបុរី)៖ បុរសជនជាតិអូស្រ្ដាលី​ម្នាក់ ដែល​ប្រឹងតែងខ្លួន​​ឲ្យដូច លោក គីម ជុងអ៊ុន ឬគេ​ស្គាល់ថា គីម ជុងអ៊ុន ​Faked (ក្លែងក្លាយ) បានអះអាងថា រូបលោកត្រូវបាន​អាជ្ញាធរ​សិង្ហបុរី​ចាប់ខ្លួនកាល​ពី​ថ្ងៃសុក្រ និងសាកសួរ​ពីគោលបំណង​ពិតប្រាកដ ដែលលោក​តែងខ្លួនជាមេដឹកនាំ​កូរ៉េខាងជើង​ រួចធ្វើដំណើរមក​កាន់សិង្ហបុរី មុននឹង អនុញ្ញាតឱ្យ​លោកចូល​ក្នុង​ប្រទេស។ នេះបើតាម​​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារ​ព័ត៌មាន Reuters​ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
ការចាប់ខ្លួននេះកើតឡើងតែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ មុននឹង​សិង្ហបុរី​ត្រូវទទួលរៀបចំ​ជំនួបកំពូលរវាងលោក ដូណាល់​ ត្រាំ និងលោក គីម ជុងអ៊ុន​ នៅថ្ងៃទី១២ ខែមិថុនា​សប្ដាហ៍ក្រោយ​នេះ។ បុរសមានរហស្សនាមថា ហាវ៉ាដ អ៊ីច (Howard X) ខាងលើនេះ បានបដិសេធមិន​ប្រាប់ឈ្មោះពិត​នោះបាន​ប្រាប់ R​euters ទៀតថា លោកត្រូវបាន​ចាប់ខ្លួនរយៈពេល ០២ម៉ោង និង​សាកសួរអស់ ៣០នាទី នៅពេលដែល​លោកធ្វើដំណើរ​មកដល់ អាកាស​យានដ្ឋានអន្តរជាតិ ឆាងគី (Changi) ប្រទេសសិង្ហបុរី កាលពីព្រលឹមថ្ងៃសុក្រ។
«ពួកគេ​បានសួរខ្ញុំពីគោលបំណង​របស់ខ្ញុំថា តើខ្ញុំមាន​ជាប់ពាក់ព័ន្ធ​នឹងការចូលរួម បាតុកម្មតវ៉ា​នៅតាមបណ្ដា​ប្រទេសដទៃ​ដែរ ឬទេ»។ នេះ​បើ​តាមសម្តី Howard X។ Howard X មានភាព​ល្បីល្បាញខ្លាំង​ នៅតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គម ក៏ព្រោះតែលោក និងបុគ្គលម្នាក់ទៀត មានលក្ខណៈស្រដៀង​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តែងតែបង្ហាញខ្លួន ដើម្បីទាក់ទាញ​ចំណាប់អារម្មណ៍ដូចៗគ្នា។
គួរបញ្ជាក់ថា បើតាម Howard X អាជ្ញាធរសិង្ហបុរី​បានប្រាប់ឱ្យ​លោក​នៅឱ្យឆ្ងាយ​ពីកោះ Sentosa និង​សណ្ឋាគារ សាងគ្រីឡា (Shangri-La) ដែលកន្លែង​ទាំងពីរនេះ​នឹងក្លាយជាទីតាំងរៀប​ចំជំនួបកំពូល​រវាងលោក ត្រាំ និងលោកគីម៕