ឈើប្រណិតជិត ៥ ម៉ែត្រគូប ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងបង្ក្រាប!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឈើប្រណិតជិត ៥ ម៉ែត្រគូប ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងបង្ក្រាប!!!

08/06/2018
បាត់ដំបង៖ នៅវេលាម៉ោង ១៩:២០នាទី ថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត
ស្ថិតនៅចំណុចច្រកចង្អៀតស្ថិតនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។
កម្លាំងបានធ្វើការចាប់យកវត្ថុតាងរួមមាន៖ រថយន្តចំនួន ០១គ្រឿង, ឈើប្រណិតចំនួន ១៨២ ស្មើនឹង ៤,៩២៦ ម៉ែត្រគូប (ឈើបេង ៧៨ដុំ ស្មើនឹង ២,៥៦៤ ម៉ែត្រគូប, ឈើនាងនួន ៤ដុំ ស្មើនឹង ០,៩៩៨ ម៉ែត្រគូប និងឈើធ្នង់ ១០០ដុំ ស្មើនឹង ១,៣៦៦ម៉ែត្រគូប) អ្នកបើកបរបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងអាវុធហត្ថបានប្រគល់វត្ថុតាងខាងលើ ឱ្យទៅមន្រ្តីបរិស្ថានខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី។