នៅមិននៅ នាំទុក្ខដាក់ខ្លួនប្រើឯកសណ្ឋានអាវុធហត្ថ ថតបង្ហោះទារលុយ អ្នកជំពាក់បំណុល សមត្ថកិច្ចឃាត់ខ្លួន!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នៅមិននៅ នាំទុក្ខដាក់ខ្លួនប្រើឯកសណ្ឋានអាវុធហត្ថ ថតបង្ហោះទារលុយ អ្នកជំពាក់បំណុល សមត្ថកិច្ចឃាត់ខ្លួន!!!

08/06/2018
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៧ មិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ សមត្ថកិច្ចអាវុធហត្ថបានចុះទៅឃាត់ខ្លួន បុរសម្នាក់មានមុខរបរ ជាជាងថតវីដេអូតាមពិធីមង្គលការ ដែលបានប្រើប្រាស់ ឯកសណ្ឋានមន្ត្រីអាវុធហត្ថ យកទៅពាក់ហើយបាន ឡាយវីដេអូបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ូក ដើម្បីទារប្រាក់ពីអ្នកដែលជំពាក់ ។

បើយោងតាមមន្ត្រីអ្នកនាំពាក្យ របស់អាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ថា វណ្ណា អាយុ៣៤ឆ្នាំ រស់នៅស្រុកស្អាត ខេត្តកណ្តាល មានគណនីហ្វេសប៊ូកឈ្មោះ ព្រះអាទិត្យបំបែកភ្នំ ដោយបុគ្គលខាងលើនេះ បានទិញសម្លៀកបំពាក់អាវុធហត្ថ នៅផ្សារទឹកថ្លា ខណ្ឌសែនសុខ ហើយបានយកមកស្លៀកពាក់ ហើយបានថតវីដេអូបង្ហោះ នៅក្នុងគណនីហ្វេសប៊ូករបស់ខ្លួន ឡាយវីដេអូដើម្បីទារប្រាក់ពីគេ ក្នុងគោលបំណងគំរាមម្ចាស់បំណុល ឲ្យខ្លាចពីអំណាចរបស់ខ្លួន ។

បន្ទាប់ពីការបង្ហោះនេះ ត្រូវបានស៊ែរនិងចែកចាយតៗគ្នា ដំណឹងនេះក៏បានដឹងដល់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ហើយលោកក៏បានបញ្ជាឲ្យកម្លាំងជំនាញ បើកការស្រាវជ្រាវដើម្បីឈាន ទៅដល់ការស្រាវជ្រាវ រកមុខម្ចាស់ផេកហ្វេសប៊ូកនោះ និងតាមចាប់ខ្លួនជនម្នាក់នេះ ហើយទីបំផុត ជនសង្ស័យខាងលើ ក៏ត្រូវបានរកឃើញ ហើយសមត្ថកិច្ចក៏បានចុះទៅនាំខ្លួន មកសួរចម្លើយនៅទីបញ្ជាការដ្ឋាន អាវុធហត្ថលើផ្ទៃប្រទេស ។

បន្ទាប់ពីការសាកសួរចម្លើយ ជនល្មើសបានឆ្លើយសារភាព នៅមុខសមត្ថកិច្ចថា ហេតុតែខ្លួនធ្វើដូច្នេះ ដោយសារតែខ្លួនមានចិត្ត ស្រលាញ់និងចង់ក្លាយជាមន្ត្រីអាវុធ តាំងពីក្មេងមកម្ល៉េះ ដោយមិនដឹងត្រូវធ្វើយ៉ាងម៉េច ខ្លួនក៏បានទៅរកទិញឯកសណ្ឋាន មន្ត្រីរាជអាវុធហត្ថ នៅផ្សារទឹកថ្លា ដោយទិញបានខោមួយនិងអាវ២ យកមកពាក់តែម្តង ។ទោះជាយ៉ាងណា ក្រោយពីស្តាប់ការសារភាព របស់ជនសង្ស័យខាងលើរួចមក សមត្ថកិច្ចក៏បានធ្វើការអនុញ្ញាតិ ឲ្យបុរសខាងលើត្រលប់ទៅផ្ទះវិញ ហើយក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍អ្នកនាំពាក្យ ក៏បានផ្តាំផ្ញើទៅកាន់ ប្រជាពលរដ្ឋជាពិសេស យុវជនកុំប្រព្រឹត្តិនូវទង្វើខុសច្បាប់បែបនេះ ព្រោះវាអាចប៉ះពាល់ដល់សង្គមជាតិ ក៏ដូចជានាំទុក្ខដាក់ខ្លួនផងដែរ ។