រថយន្តដឹកត្រីព្រលៈជាមួយរថយន្តសាំយ៉ុងបណ្តាលអោយមនុស្ស៥នាក់រងរបួសធ្ងន់ស្រាលទាំងព្រឹក ! ! !

ខេត្ត​ព្រះសីហនុ៖ កាលពីវេលាម៉ោងជិត៧ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះនៅផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០៧-២០៨​ ស្ថិតនៅ​ភូមិ​ស្មាច់ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំដឹកត្រី ​ ០១គ្រឿង​ម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​កំពត​2A-0786 និងរថយន្តសាំយ៉ុង ពណ៌​ ស្លែ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2L-3189 មានទិសដៅពី​ផ្ទុយ​គ្នា​ បណ្តាលអោយមនុស្ស៥នាក់(ស្រី២នាក់ ,ក្មេងតូចម្នាក់)ដែលជិះក្នុងរថយន្តតួរីសរងរបួស ក្នុងនោះមាន៤នាក់រងរបួសធ្ងន់ ។
ករណីនេះ បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ថា កើតឡើងពេលដែលរថយន្តដឹកត្រីទិសដៅចូលទៅក្រុងព្រះសីហនុ បំរុងបើកវ៉ាជែងរថយន្តដឹកកម្មករ ប៉ុន្តែវ៉ាមិនផុត ក៍ជ្រុលទៅបុករថយន្តតួរីសដឹកអ្នកដំណើរដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ។


រថយន្តដឹកត្រីព្រលៈជាមួយរថយន្តសាំយ៉ុងបណ្តាលអោយមនុស្ស៥នាក់រងរបួសធ្ងន់ស្រាលទាំងព្រឹក ! ! ! រថយន្តដឹកត្រីព្រលៈជាមួយរថយន្តសាំយ៉ុងបណ្តាលអោយមនុស្ស៥នាក់រងរបួសធ្ងន់ស្រាលទាំងព្រឹក ! ! ! Reviewed by Bunlors on 6/06/2018 Rating: 5
Powered by Blogger.