សង្គ្រោះទារក ពីសំបុកស្រមោចក្នុងព្រៃ ខណៈម្ដាយចិត្តអាក្រក់យកទៅបោះចោល ប៉ុន្តែមិនស្លាប់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សង្គ្រោះទារក ពីសំបុកស្រមោចក្នុងព្រៃ ខណៈម្ដាយចិត្តអាក្រក់យកទៅបោះចោល ប៉ុន្តែមិនស្លាប់!!!

07/06/2018
សៀមរាប៖ ម្តាយចិត្តអប្រិយម្នាក់បានដាច់ចិត្តយកកូនខ្លួនបង្កើតដែលទើបនឹងប្រសូត្របាន២ថ្ងៃ យកទៅបោះចោលក្នុងព្រៃ។
ប៉ុន្តែទារិកាកម្សត់នោះ ត្រូវបានគេប្រទះឃើញហើយក៏នាំយកមកសង្ក្រោះ នៅមន្ទីរពេទ្យកុមារ អង្គរក្រុងសៀមរាប ខេត្តសៀមរាប ឥឡូវទារិកានៅមានជីវិតនៅឡើយ។
ទារិកាដែលត្រូវគេបោះចោលនេះ ត្រូវបានប្រទះរកឃើញនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨
នៅក្នុងព្រៃមួយកន្លែងក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប
ខណៈពេលដែលស្ត្រី២នាក់កំពុងដើររកកាប់អុស ក្បែរកន្លែងនោះ ក៏បានលឺសម្លេងយំចេញពីក្នុងព្រៃ ហើយពួកគាត់ទៅមើលក៏ប្រទះឃើញទារិកាខាងលើ។
ក្រោយពីឃើញទារិកាដ៏អភ័ព្វនោះ ពួកគាត់ក៏បានរាយការណ៍មកសង្កាត់គោកចក ហើយសហការគ្នាចុះទៅយកទារិកា រួចហើយក៏បញ្ជូនមកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដើម្បីសង្គ្រោះបានទាន់ពេលវេលា។ចំពោះឪពុកម្តាយទារិការូបនោះគេមិនទាន់ដឹងឬស្គាល់ នៅឡើយទេ។