ក្រសួងមហាផ្ទៃ​បង្កើន​ទីតាំង​ធ្វើលិខិត​ឆ្លងដែន​ទៅក្នុង​ខេត្ត​ចំនួន​បី​និង​ព​ន្លឿ​ន​រយៈ​ពេលធ្វើ ចាប់ពី​ថ្ងៃនេះ​ទៅ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងមហាផ្ទៃ​បង្កើន​ទីតាំង​ធ្វើលិខិត​ឆ្លងដែន​ទៅក្នុង​ខេត្ត​ចំនួន​បី​និង​ព​ន្លឿ​ន​រយៈ​ពេលធ្វើ ចាប់ពី​ថ្ងៃនេះ​ទៅ!!!

07/06/2018
ភ្នំពេញ ចាប់ពី​ថ្ងៃទី៦ មិថុនា​នេះ​តទៅ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ បើក​ដំណើរការ​សាខា​ផ្តល់​សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី​នៅក្នុង​ខេត្ត​ចំនួន៣ផ្សេងទៀត ក្រៅពី​នៅក្នុង​រាជធានី​ភ្នំពេញ។ បន្ថែម​ពីលើ​នេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក៏បាន​ព​ន្លឿ​ន​រយៈពេល​នៃ​ការធ្វើ​លិខិតឆ្លងដែន​ជូន​ដល់​ពលរដ្ឋ​ផងដែរ។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ បាន​ពន្យល់ថា ការសម្រេច​បង្កើន​ទីតាំង​ធ្វើលិខិត​ឆ្លងដែន​ទៅក្នុង​ខេត្ត​ចំនួន​បី​ទៀត និង​ការកែប្រែ​រយៈពេល​នៃ​ការផ្តល់សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី​នេះ គឺ​ដើម្បី​លើកកម្ពស់​ការផ្តល់សេវា​ធ្វើលិខិត​ឆ្លងដែន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​បាន​ឆាប់រហ័ស​ជាង​មុន។ សេវា​ថ្មី​ទាំងនេះ ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ​ពុធ ទី០៦ មិថុនា ឆ្នាំ២០១៨នេះ​តទៅ។

បើតាម​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ការ​ព​ន្លឿ​ន​រយៈពេល​នៃ​ការធ្វើ​លិខិតឆ្លងដែន​នេះ ធ្វើ​ឡើងលើ​សេវាកម្ម​ពីរ​ប្រភេទ៖ គឺ​សេវា​ធម្មតា និង សេវា​ឆាប់រហ័ស​កម្រិត​មធ្យម។ រីឯ​សេវា​ឆាប់រហ័ស​នៃ​ការធ្វើ​លិខិតឆ្លងដែន​វិញ គឺ​រក្សា​នៅ​ដដែល។ សេវា​ឆាប់រហ័ស​នេះ មាន​រយៈពេល​ត្រឹមតែ១ថ្ងៃ​សម្រាប់ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង៣ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការងារ​សម្រាប់​ការធ្វើ​នៅ​សាខា​តាម​បណ្ដា​ខេត្ត។ ចំពោះ​សេវា​នេះ គឺ​យក​តម្លៃ២០០​ដុល្លារ​សម្រាប់​មនុស្ស​ចា​ស់ និង​១៦០​ដុល្លារ​សម្រាប់​កូន​ក្មេង។

ចំណែក​សេវា​ឆាប់​រហ័ស​កម្រិត​មធ្យម គឺ​បាន​ប្តូរ​ពី​រយៈ​ពេល​១០​ថ្ងៃ​មក​ត្រឹម​៧​ថ្ងៃ​វិញ ហើយ​មាន​តម្លៃ​សេវា ១៥០​ដុល្លារ​សម្រាប់​មនុស្ស​ចា​ស់ និង​១២០​ដុល្លារ​សម្រាប់​កូន​ក្មេង។ រីឯ​សេវា​ធម្មតា គឺ​ពន្លឿន​ពី​រយៈ​ពេល​២០​ថ្ងៃ​មក​ត្រឹម​១៥​ថ្ងៃ​វិញ ដោយ​យក​តម្លៃ​សេវា​១០០​ដុល្លារ​សម្រាប់​មនុស្ស​ចា​ស់ និង​៨០​ដុល្លារ​សម្រាប់​កូន​ក្មេង។

គួរ​បញ្ជាក់​ថា សម្រាប់​មនុស្ស​ចាស់ លិខិត​ឆ្លង​ដែន​មាន​សុពលភាព​១០​ឆ្នាំ ចំណែក​ឯ​កូន​ក្មេង​វិញ លិខិត​ឆ្លង​ដែន​របស់​ពួកគេ​មាន​សុពលភាព​៥​ឆ្នាំ។ក្រៅ​ពី​ពន្លឿន​រយៈ​ពេល​នៃ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​នេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក៏​បាន​ពង្រីក​សាខា​ធ្វើ​លិខិត​ឆ្លង​ដែន​ទៅក្នុង​ខេត្ត​ចំនួន​បី​ទៀត​ដែរ​ក្រៅពី​នៅក្នុង​រាជធានី​ភ្នំពេញ។ ខេត្ត​ទាំង​បី​រួម​មាន ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្តកោះកុង។ នៅ​ខេត្តបាត់ដំបង៖ សាខា​ធ្វើ​លិខិត​ឆ្លង​ដែន​ស្ថិត​នៅ​ដី​ឡូតិ៍​លេខ​F29 ភូមិ​ជំនីក ឃុំ​អន្លង់​វិល ក្នុងស្រុក​សង្កែ។

ចំណែក​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​វិញ៖ សាខា​ធ្វើ​លិខិត​ឆ្លង​ដែន​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ៥២-៥៤ ភូមិ​គីឡូម៉ែត្រ​លេខ៤ សង្កាត់​ផ្សារកណ្តាល ក្នុង​ក្រុង​ប៉ោយប៉ែត។ ដោយ​ឡែក នៅក្នុង​ខេត្ត​កោះកុង​វិញ៖ សាខា​ធ្វើ​លិខិត​ឆ្លងដែន​ស្ថិត​នៅ​ភូមិ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួង​មហាផ្ទៃ។