សម្តេចតេជោ ហ៊ុន សែន ៖ គេផ្អើលពេញហ្វេសប៊ុក អារឿងពោតដុត ពោតស្ងោរនេះ ចឹងទេ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ៖ គេផ្អើលពេញហ្វេសប៊ុក អារឿងពោតដុត ពោតស្ងោរនេះ ចឹងទេ!!!

07/06/2018
ខេត្តកំពង់ចាម បន្ទាប់ពីមានរឿងរ៉ាវដ៏អស់សំណើច និងភ្ញាក់ផ្អើលពេញបណ្តាញសង្គម រឿងលោកឆាន់ពោត ជាមួយស្រីក្មេង ដោយអ្នកលេងសង្គមហ្វេសប៊ូកជាច្រើន បាននាំគ្នាវាយប្រហារ លក្ខណៈឌឺដង ដោយចាត់ទុក ផ្លែពោតថាជា “អាវុធប្រល័យលោក” ជាដើម ដោយអ្នកខ្លះ បាននាំគ្នា Troll បែបសំណើចថា បម្រាមហាមស៊ីពោត ប្រយ័ត្ន។
ដោយសារតែល្បីខ្លាំងយ៉ាងហ្នឹងហើយ ស្រាប់តែកាលពីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខកម្មករ-កម្មការនី ប្រមាណ២២៤៧០នាក់ មកពីរោងចក្រសហគ្រាសចំនួន៨ ស្ថិតក្នុងភូមិរវាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានថ្លែង ដោយការភ្ញាក់ផ្អើលផងដែរ ជុំវិញរឿងរ៉ាវហូបពោតស្ងោរ ដែលកំពុងល្បីផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកនេះ។
ក្នុងពិធីខាងលើនេះដែរ សម្តេចមិនបាននិយាយអ្វីវែងឆ្ងាយ ពីរឿងអន្ទិត ស្រិល វណ្ណានោះទេ ដោយសម្តេចបានថ្លែងយ៉ាងខ្លី បែបហួសចិត្តថា “គេផ្អើលពេញហ្វេសប៊ុក អារឿងពោតដុត ពោតស្ងោរនេះ ចឹងទេទុកវាមួយឡែកឥឡូវគេតម មិនឱ្យស៊ីពោត អើយ! ស្អីក៏មានដែរ។