*គួរញ៉ាំ
១. ទឹក
មិនថាអ្នកមានផ្ទៃពោះឬក៏អត់នោះទេ ទឹកនៅតែសំខាន់ជាអ្វីៗទាំងអស់សម្រាប់រាងកាយ។ ទឹកមិនត្រឹមតែជួយម្តាយទេ វាថែមទាំងជួយដល់កូនក្នុងផ្ទៃបានច្រើនយ៉ាងទៀតផង។ នៅពេលមានផ្ទៃពោះ អ្នកម្តាយគ្រប់រូបត្រូវការសារធាតុបំប៉ន និងសុខភាពរឹងមាំ ព្រោះទឹកជួយឱ្យសរសៃឈាមដើរបានល្អ។ ស្រ្តីមានផ្ទៃពោះគ្រប់រូបត្រូវផឹកទឹកឱ្យបាន២លីត្រកន្លះក្នុងមួយថ្ងៃ នៅពេលកើតកូនរួចស្រ្តីត្រូវផឹកឱ្យបានច្រើនជាងនេះទៀតដើម្បីសំបូរទឹកដោះ។
២. ទឹកក្រូច
ទឹកក្រូចស្រស់ក៏ជាភេសជ្ជៈដែលល្អសម្រាប់ស្រ្តីមានផ្ទៃពោះដែរ។ យកល្អអ្នកគួរតែជ្រើសរើសទឹកក្រូចណាដែលមានជីវជាតិទ្រទ្រង់រាងកាយ និងល្អសម្រាប់សុខភាពឆ្អឹង ជាពិសេសកាល់ស្យូម។ប៉ុន្តែអ្នកត្រូវប្រាកដថាទឹកក្រូចដែលអ្នកញាំមានការពិនិត្យ និងរំងាប់មេរោគឱ្យបានត្រឹមត្រូវ ហើយមិនមានជាតិស្ករខ្ពស់ពេក។
រូបតំណាង
៣. ទឹកដោះគោការញាំទឹកដោះគោមួយកែវក្នុងមួយថ្ងៃ ព្រោះទឹកដោះគោសម្បូរទៅដោយប្រូតេអ៊ីន កាបូនអ៊ីដ្រាត និងវីតាមីនសំខាន់ៗដល់ការលូតលាស់ឆ្អឹងរបស់កូនក្នុងផ្ទៃ។ កាល់ស្យូមនិងនិងវីតាមីនផ្សេងទៀតអាចជួយដល់អ្នក និងកូនក្នុងផ្ទៃ។ ទឹកដោះគោក៏ដូចជាទឹកក្រូចដែរ អ្នកត្រូវប្រាកដថាទឹកដោះគោនោះបានរំងាប់មេរោគហើយ។
រូបតំណាង
៤. ផ្លែឈើក្រឡុកអត្ថប្រយោជន៍ដ៏សំខាន់បំផុតរបស់ផ្លែឈើក្រឡុកគឺ ជួយឱ្យម្តាយនិងកូនមានសារធាតុបំប៉នគ្រប់គ្រាន់និងធំធាត់បានឆាប់រហ័ស។ អ្នកគួរតែក្រឡុក យៅអ៊ួរ បន្លែបៃតង(Spinach) និងផ្លែប៊ឺរី(Berry) ព្រោះវាមានសារធាតុបំប៉នផ្សេងៗគ្នា អ្នកក៏អាចបន្ថែមផ្លែឈើនិងបន្លែផ្សេងទៀតដែលអ្នកចូលចិត្ត។
រូបតំណាង
៥. ភេសជ្ជៈកីឡាដែលមានជាតិអេឡិកត្រូលីត
អ្នកប្រហែលជាភ្ញាក់ផ្អើលហើយដែលឃើញភេសជ្ជៈបែបនេះនៅក្នុងភេសជ្ជៈដែលស្រ្តីគួរញ៉ាំពេលមានផ្ទៃពោះ។ អ្នកម្តាយភាគច្រើនប្រហែលជួបប្រទះការរមួលក្រពើឬក្តាមកាច់ជើងកំឡុងពេលមានផ្ទៃពោះ។ បើសិនជាមានរឿងនេះកើតឡើង អ្នកគួរតែញាំភេសជ្ជៈកីឡាដែលមានជាតិអេឡិកត្រូលីតនេះ ព្រោះអេឡិកត្រូលីតនឹងជួយកាត់បន្ថយការរមួល។ ប៉ុន្តែអ្នកត្រូវមើលឱ្យបានច្បាស់ថាតើភេសជ្ជៈនោះមានជាតិស្ករប៉ុន្មាន។
១. ទឹកក្រូចហ្កាស និងភេសជ្ជៈប៉ូវកម្លាំង
ការញាំភេសជ្ជៈមានជាតិស្ករអាចនឹងធ្វើឱ្យអ្នកឡើងគីឡូខ្លាំងដែលអ្នកមិនដែរនឹកស្មានដល់។ ភេសជ្ជៈបែបនេះអាចប៉ះពាល់ដល់ទារក ពីព្រោះវាគ្មានសារធាតុបំប៉នអ្វីទាំងអស់ ហើយវាក៏អាចបំប្លែងទៅជាទឹកនោមផ្អែមបានថែមទៀតផង។ យកល្អអ្នកមិនគួរញ៉ាំទាល់តែសោះ។
យោងទៅតាមរបាយការណ៍របស់ American Academy of Pediatricsបានបញ្ជាក់ថាគ្មានគ្រឿងស្រវឹងណាដែលផ្តល់សារធាតុបំប៉ន ឬវីតាមីនទេ។ អ្នកមិនគួរញ៉ាំទាល់តែសោះ ព្រោះជាតិអាកុលអាចនឹងប៉ះពាល់ដល់កូនក្នុងផ្ទៃខ្លាំងមែនទែន។
នៅពេលអ្នកមានផ្ទៃពោះ អ្នកត្រូវកំណត់ការឱ្យញ៉ាំកាហ្វេឱ្យមកត្រឹមតែ២០០មីលីក្រាម ឬមួយកែវតូច(12oz)។ សូកូឡានិងតែមានជាតិដូចជាកាហ្វេដែរ អ្នកគួរតែជៀសវៀងរបស់ទាំងនេះ។ កាន់តែល្អប្រសិនបើអ្នកឈប់ញ៉ាំវាតែម្តង តែប្រសិនបើអ្នកទ្រាំមិនបានអ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យថាតើសុខភាពរបស់បែបហ្នឹងអាចញ៉ាំកាហ្វេបានប៉ុន្មាន។
រូបតំណាង
៤. ទឹកផ្លែឈើស្រស់ច្របាច់ការយកទឹកផ្លែឈើមកច្របាច់ផ្ទាល់ៗ ជាពិសេសផ្លែឈើដែលទិញមកពីផ្សារអាចនឹងមានបាក់តេរី និងសារធាតុគីមី។ ទឹកផ្លែឈើច្របាច់ច្បាស់ជាមានជីវជាតិបំប៉នច្រើនហើយ តែបាក់តេរីដែលមាននៅក្នុងនោះក៏អាចប៉ះពាល់ដល់សុខភាពម្តាយនិងកូនដែរ។ ដើម្បីសុវត្ថិភាពអ្នកគួរតែទិញទឹកផ្លែឈើដែលគេសម្លាប់មេរោគហើយ ឬគ្មានសារធាតុគីមី៕
រូបតំណាង
ប្រភព៖ thelist