បច្ចុប្បន្ននេះ មនុស្សភាគច្រើន នៅពេលឃ្លានបែរជាចូលចិត្តញ៉ាំអាហារមានជាតិស្ករ ជាតិខ្លាញ់ដែលអាចបណ្ដាលឲ្យធាត់យ៉ាងងាយ និងប៉ះពាល់សុខភាពទៀតផង។ ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តញ៉ាំពោតវិញ មិនត្រឹមតែគ្មានបញ្ហាអីនោះទេ ថែមទាំងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីផ្លែពោតទៀតផង ខាងក្រោយនេះជាអត្ថប្រយោជន៍នៃផ្លែពោត៖
*អត្ថប្រយោជន៍សម្រាប់ស្បែក
១. ជួយពន្យារភាពចាស់
បើអ្នកចង់ឲ្យសម្រស់មើលទៅនៅតែក្មេងជាងវ័យ ពោតអាចជួយបាន ព្រោះវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចទប់ស្កាត់ភាពចាស់យ៉ាងមានប្រសិទ្ធភាព។
២. ជំនួយស្បែក
ជាតិរ៉ែ និងវីតាមីននៅក្នុងពោតមានតួនាទីយ៉ាងសំខាន់ ដែលអាចជួយធ្វើឲ្យស្បែកមានភាពភ្លឺរលោង ព្រមទាំងមានសុភាពល្អ។
៣. ព្យាបាលស្នាមមុននៅលើមុខ
ពោតសម្បូរទៅដោយ វីតាមីន E ហើយវាមានជាតិម្សៅម្យ៉ាង ដែលអាចចូលទៅលុបបំបាត់ស្នាមមុន នៅលើមុខ។
*អត្ថប្រយោជន៍សម្រាប់សក់
៤. ជំរុញចលនាឈាមលើស្បែកក្បាល ឲ្យដើរស្រួល
ពោតមានជាតិប្រេងជួយជំរុញចលនាឈាមលើស្បែកក្បាល និងធ្វើឲ្យឫសសក់មានសភាពរឹងមាំជាងមុន។
៥. ការពារសរសៃសក់
វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនមានមុខងារជួយធ្វើឲ្យសរសៃសក់រឹងមាំ និងការពារមិនឲ្យសក់ជ្រុះ។
*អត្ថប្រយោជន៍សម្រាប់សុខភាព
៦. ទប់ស្កាត់មិនឲ្យមានជំងឺស្លេកស្លាំង
ពោតសម្បូរទៅដោយវីតាមីន B ១២ ជាតិដែក និងអាស៊ីដហ្វូលីក បើអ្នកខ្វះនូវសារធាតុទាំងនេះ វាជាមូលហេតុដែលបង្កឲ្យមានជំងឺស្លេកស្លាំង។
៧. កាត់បន្ថយជាតិកូលេសស្រ្តរ៉ូល Cholesterol
ជាតិសរសៃហ្វាយបឺរ (Fiber) អាចរលាយទៅជាជែល (Gel) ចូលទៅស្រូបជាតិខ្លាញ់ នៅក្នុងចរន្តឈាម និងអាចគ្រប់គ្រងកម្រិតនៃកូលេសស្រ្តរ៉ូលបានយ៉ាងល្អ។
៨. ជំនួយភ្នែក
ពោតមានសារធាតុ បេតាការ៉ូទីន វីតាមីន A ដែលអាចជួយឲ្យភ្នែកភ្លឺ។
៩. ផ្តល់ថាមពល
ញ៉ាំពោតមួយផ្លែ អាចផ្តល់ថាមពលដល់រាងកាយបានច្រើនជាងការញ៉ាំបន្លែដទៃទៀត ដូច្នេះហើយបានជាអ្នកហាត់កាយប្រាណភាគច្រើនចូលចិត្តញ៉ាំពោត ដើម្បីជំនួយកម្លាំង។
១០. ជំនួយបេះដូង
វាមានសារធាតុអូមេហ្គា ៣ ដែលអាចទប់ស្កាត់ខ្លាញ់រុំបេះដូង និងជំងឺគាំងបេះដូង។
១១. ការពារមិនឲ្យកើតជំងឺទឹកនោមផ្អែម
វីតាមីន B ចូលទៅបម្លែងជាតិប្រូតេអ៊ីន លីពីត កាបូនអ៊ីដ្រាត និងកម្ចាត់អាំងស៊ុយលីន មិនបណ្តាលឲ្យអ្នកកើតជំងឺទឹកនោមផ្អែម និងអាចជួយការពារបានទៀតផង។
១២. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
វាអាចជួយក្នុងការកិនរំលាយអាហារ ការពារមិនឲ្យទល់លាមក ហើយបើអ្នករាករូសពេលបានញ៉ាំពោត នឹងមានអារម្មណ៍ប្រសើរជាងមុន។
១៣. ល្អសម្រាប់អ្នកមានផ្ទៃពោះ
ពោតមានជាតិអាស៊ីដហ្វូលីកខ្ពស់ ល្អចំពោះសុខភាពស្រ្តីកំពុងមានផ្ទៃពោះ ដែលមិនគួរមើលរំលង
ប្រភព៖ Stylecraze
