លោក ហ៊ុន ម៉ាណែត នឹងធ្វើកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ «លីក្វាន់យូរ» ចរយៈពេល៤ថ្ងៃ នៅសឹង្ហបុរី ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរភាព​ជាសមាជិក «លី ក្វាន់យូ Exchange Fellow» លើកទី៦៤ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ហ៊ុន ម៉ាណែត នឹងធ្វើកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ «លីក្វាន់យូរ» ចរយៈពេល៤ថ្ងៃ នៅសឹង្ហបុរី ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរភាព​ជាសមាជិក «លី ក្វាន់យូ Exchange Fellow» លើកទី៦៤

07/06/2018
(ភ្មំពេញ)៖ ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នឹងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរី ក្នុងកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ «លីក្វាន់យូរ» លើកទី៦៤ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងជួបជាមួយលោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបូរី លោក ហ្គោ ចុកតុង (Emeritus Senior Minister Goh Chok Tong) អតីតនាយករដ្ឋមន្រ្តី ប្រទេសសិង្ហបូរី និងបណ្ឌិត អ៊ឹង អេង (Dr Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី។ ឧត្តមសេនីយ៍ឯក នឹងត្រូវបានទទួលពិសារ អាហារថ្ងៃត្រង់ ជាមួយលោកបណ្ឌិត ហ្សានីល ពុធូឈារី (Dr. Janil Puthucheary) រដ្ឋលេខាធិការ ក្រសួងដឹកជញ្ជូន និងក្រសួងទូរគមនាគមន៍ និងព័ត៌មានសិង្ហបុរី ផងដែរ។
ឧត្តមសេនីយ៍ឯក នឹងជួបពិភាក្សាការងារជាមួយនឹង លោកបណ្ឌិត កូ ប៉ូ កូន (Dr Koh Poh Koon) រដ្ឋលេខាធិកា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងលោកបណ្ឌិត តាន់ វូម៉េង (Tan Wu Meng) សមាជិកសភា និងលេខាធិការជាន់ខ្ពស់ នៃក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម។ លោក អេឌី តែ (Eddie Teo) ប្រធានកម្មវិធីទសន្សកិច្ច សិក្សាផ្លាស់ប្តូរបទពិសោធន៍ «លីក្វាន់យូរ» នឹងទទួលជួបនិងរៀបចំអាហារពេលល្ងាចទទួលស្វាគមន៍ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផងដែរ។

បន្ថែមពីនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងទទួលបទឧទ្ទេនាមពីស្ថាប័នសិង្ហបុរីមួយចំនួន រួមមានក្រសួងមុខងារសាធារណៈ គណៈកម្មាធិការនៃសេដ្ឋកិច្ចនាពេលអនាគត និង វិទ្យាស្ថានបណ្តោះបណ្តាលបច្ចេកទេស។ កម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នេះ នឹងជួយជម្រុញការសន្ទនា និងការយោគយល់គ្នាកាន់តែស៊ីជម្រៅរវាងប្រទេសសិង្ហបុរី និងប្រទសកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងទ្វេរភាគីបន្ថែមទៀត។

កម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ «លីក្វាន់យូរ» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ហើយបានអញ្ជើញបុគ្គលឆ្នើមៗមួយចំនួនដើម្បីធ្វើទស្សនកិច្ចកម្រិតខ្ពស់នៅ ប្រទេសសិង្ហបូរី។ បុគ្គលដែលត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីនេះ ត្រូវបានជ្រើសរើសដោយផ្អែកលើកំណត់ត្រា នៃស្នាដៃដែលបានធ្វើកន្លងមក និងមានសក្កានុពលលេចធ្លោ ក្នុងចូលរួមអភិវឌ្ឍជាតិខ្លួន ក៏ដូចជាក្នុងទំនាក់ទនងទ្វេរភាគីជាមួយប្រទសសិង្ហបុរី៕