មេធាវីលោក ដូណាល់ ត្រាំ៖ «លោក គីម ជុងអ៊ុន បាន​សំពះអង្វរលន់តួឲ្យ​លោក ត្រាំ រៀបចំជំនួប​កំពូល​ឡើង​វិញ ក្រោយ​ពី​ទើប​ប្រកាស​លុបចោល...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេធាវីលោក ដូណាល់ ត្រាំ៖ «លោក គីម ជុងអ៊ុន បាន​សំពះអង្វរលន់តួឲ្យ​លោក ត្រាំ រៀបចំជំនួប​កំពូល​ឡើង​វិញ ក្រោយ​ពី​ទើប​ប្រកាស​លុបចោល...»

07/06/2018
(វ៉ាស៊ីនតោន)៖ មេធាវី​ម្នាក់របស់​លោក ដូណាល់ ត្រាំ លោក រូឌី ហ្គួលៀនី (Rudy Giuliani) បាននិយាយថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលន់​តួអង្វរ​ឱ្យបន្តរៀបចំ​ជំនួបកំពូល​ អាមេរិក-​កូរ៉េខាងជើង​ តាមគ្រោងទុក បន្ទាប់ពី​លោក ត្រាំ សម្រេចចិត្ត​លុបចោល​ជំនួប​នេះកាលពី​ខែមុន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។
លោក Giuliani លើកឡើងបែបនេះ​ នៅឯសន្និសីទ​ពាណិជ្ជកម្ម​មួយរៀបចំ​ឡើងក្នុង​ទីក្រុង​តែល​អាវីល ប្រទេស​អ៊ីសា្រអែល នៅថ្ងៃពុធ​សប្ដាហ៍នេះ ខណៈសល់​តែ ០៥ថ្ងៃ ទៀតប៉ុណ្ណោះ​មុននឹង​លោក ត្រាំ និងលោក គីម ត្រូវជួបគ្នា​ក្នុងប្រទេស​សិង្ហបុរី។ ថ្លែងនា​ឱកាសនោះ មេធាវីរូបនេះ​បានគូស​បញ្ជាក់​ដូច្នេះថា «លោក គីម ជុងអ៊ុន បានលើកដៃ​លន់តួអង្វរ​ឱ្យបន្តរៀបចំជំនួបតាមការគ្រោងទុក ហើយដែល នេះគឺច្បាស់ណាស់​ជាគោលជំហរ ដែលអ្នកចង់​ផ្ដល់ឱ្យគាត់»។
គួរបញ្ជាក់ថា បើតាម​សេតវិមាន ជំនួបលើក​ដំបូង​​រវាង​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវ​ប្រព្រឹត្ត​ទៅនៅ​ឯ​សណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅលើកោះ សេនតូសា (Sentosa) នៅម៉ោង ៩៖០០នាទីព្រឹក​ថ្ងៃអង្គារ ទី១២ ខែមិថុនា នាសប្តាហ៍ក្រោយនេះ៕