​ក្រសួងធនធានទឹក៖ ឥទ្ធិពលកូនព្យុះនឹងធ្វើឲ្យតំបន់សមុទ្រ ខេត្តកោះកុង និងព្រះសីហនុ មានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ, សូមប្រជានេសាទបង្កើនការប្រុងប្រយ័ត្ន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​ក្រសួងធនធានទឹក៖ ឥទ្ធិពលកូនព្យុះនឹងធ្វើឲ្យតំបន់សមុទ្រ ខេត្តកោះកុង និងព្រះសីហនុ មានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ, សូមប្រជានេសាទបង្កើនការប្រុងប្រយ័ត្ន!

08/06/2018
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ភ្លៀងនឹងបន្ដធ្លាក់ខ្លាំងនៅកម្ពុជា ពិសេសតំបន់មាត់សមុទ្រ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយសារតែឥទ្ធិពលរបស់​កូនព្យុះទី ៤ និងព្យុះទី​៥។

បើតាមក្រសួងធនធានទឹក ផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង និង​​រលកខ្ពស់ៗ ដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ថា ចំពោះរាជធានី និងខេត្តដទៃទៀត របាយទឹកភ្លៀងនឹងថមថយចុះ៕