សូមកុំ​មានគំនិត​ចង់​សម្លាប់​ខ្លួន ដោយសារ​តែ​ប្រុស​ម្នាក់​នោះ​អី!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សូមកុំ​មានគំនិត​ចង់​សម្លាប់​ខ្លួន ដោយសារ​តែ​ប្រុស​ម្នាក់​នោះ​អី!!!

05/06/2018
រាជធានី​ភ្នំពេញ៖ ស្ត្រី​ម្នាក់​មាន​ប្តី​ជា​ជនជាតិ​បរទេស ​តែ​មិនដឹង​ថា​ជាតិ​សាសន៍​អី​ទេ ​ទើប​សម្រាល​ស្រី​
បាន​អាយុ​២​ខែ ក៏ខូចចិត្ត​រឿង​ប្តីលួច​មាន​ស្រី ​ក៏​បី​ឱប​កូនខ្ចី​ប៉ុនប៉ង​ទៅ​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែមិថុនា ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​លើ​ស្ពាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​​លើ​ស្ពាន​ជ្រោយចង្វា​​ថ្មី បានឃើញ​ស្ត្រី​ម្នាក់​បីកូន​ខ្ចី​​ដូច​ប្រញាប់​ណាស់​ ដើរ​ឡើង​ស្ពាន​ជ្រោយចង្វា​ថ្មី​បាន​បន្តិច​ ក៏​ឈប់​ហើយ​ឈរ​អែប​ខាង​បម្រុង​នឹង​ឡើង​លើ​បង្កាន់ដៃស្ពាន ដើម្បី​លោតទឹក​សម្លាប់​ខ្លួន​ទាំង​កូនខ្ចី​បី​នៅ​ឱប​ទ្រូង ​។ ឃើញ​សកម្មភាព​បែប​នេះ​ អ្នក​ធ្វើ​ដំណើរ​លើ​ស្ពាន និង​សមត្ថកិច្ច​បាន​ស្ទុះ​ទៅ​ឃាត់​ទាន់​ពេលវេលា នាំ​ស្ត្រី​រូប​នោះ​ចុះ​ទៅ​អង្គុយ​នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​ ក្បែរ​នឹង​រង្វង់​មូល​កួច​កាណុង​ធ្វើការ​សួរនាំ ។

តាម​ស្ត្រី​ដែល​ប៉ុនប៉ង​សម្លាប់​ខ្លួន​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​រស់នៅ​ជាមួយ​ជនជាតិ​បរទេស​ម្នាក់​ រហូត​បានកូន​ស្រី​ម្នាក់​អាយុ​២​ខែ ស្រាប់តែ​ប្តី​ជា​ជនជាតិ​បរទេស​នោះ បាន​ធ្វើបាប​ចិត្ត​នាង​ខ្លាំង​ណាស់​ដោយ​លួច​មាន​ស្រី​នៅ​ខាងក្រៅ ទើប​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​គិត​ខ្លី​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ទាំង​២​នាក់​ម្តាយ​កូន​តែ​ម្តង ។

 ក្រោយ​ពេល​កើតហេតុ​ លោក គង់ សុភា​រិ​ទ្ធ អធិការរង​ខណ្ឌដូនពេញ បាន​អង្គុយ​ផង​ឈរ​ផង​ជួយ​លួងលោម​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង ទើប​ស្ត្រី​រូប​នោះ​ព្រម​បោះបង់​ចោល​គំនិត​ធ្វើ​អត្តឃាត​នេះ ដោយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​សមត្ថកិច្ច​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នាង​ប្រាប់​ថា ​ឈ្មោះ ខេ​ង ណា​វី អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ម្តុំ​រោងកុន​លុ​ច្ស ។ ចំណែក​កូនស្រី​មាន​អាយុ​២​ខែ​ហើយ ។