មេឆ្នោតវៀតណាម៣នាក់ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ លែងម្នាក់ ដល់តុលាការព្រះរាជអាជ្ញា លែងម្នាក់ទៀត!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេឆ្នោតវៀតណាម៣នាក់ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ លែងម្នាក់ ដល់តុលាការព្រះរាជអាជ្ញា លែងម្នាក់ទៀត!!!

05/06/2018
ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា សំណុំរឿងមេកន្ទុយលេខ៣នាក់ មានម្តាយ ឪពុក និងកូន ដែលអាជ្ញាធរខណ្ឌមានជ័យ ឃាត់ខ្លួនជាលើកទី២ កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ត្រូវបានតុលាការសម្រេចឃុំខ្លួនតែម្នាក់ប៉ុណ្ណោះ។

ជនត្រូវចោទដែលលោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន មានឈ្មោះ មួយ ហៀង ភេទស្រី អាយុ៣៥ឆ្នាំ ជាម្តាយ។

ចំណែក ជនសង្ស័យឈ្មោះ ញឹម កុសល ភេទប្រុស អាយុ៤៥ឆ្នាំ ជាឪពុក ត្រូវបានលោកស្រី កែវ សុគន្ធា ជាតំណាងអយ្យការ សម្រេចដោះលែងឲ្យមានសេរីភាពវិញ។

ដោយឡែក ជនសង្ស័យឈ្មោះ ណយ ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ជាកូនប្រុស ត្រូវបានអាជ្ញាធរខណ្ឌមានជ័យដោះលែងភ្លាមៗក្រោយឃាត់ខ្លួន។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ជាអភិបាលរងខណ្ឌ បានចុះបង្ក្រាបផ្ទះបើកល្បែងឆ្នោតវៀតណាម មួយកន្លែងស្ថិតតាមបណ្តោយផ្លូវប៉េតុង ចំណុចផ្សារក្រមួន ក្នុងភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាលើកទី២ និងឃាត់បានជនសង្ស័យ៣នាក់ ដូចមានឈ្មោះខាងលើ។

គួររំលឹកថា ជនសង្ស័យឈ្មោះ ញឹម កុសល ជាប្តី និងឈ្មោះ មួយ ហៀង ជាប្រពន្ធ​ ធ្លាប់ត្រូវបានសមត្ថកិចឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ម្តងរួចហើយ។

ប៉ុន្តែនៅពេលសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ លោកព្រះរាជអាជ្ញារង ចែ សុង បានដោះលែងស្ត្រីសង្ស័យជាប្រពន្ធ ឲ្យមានសេរីភាពវិញ ដោយចោទប្រកាន់ តែជនសង្ស័យជាប្តី ឈ្មោះ ញឹម កុសល បញ្ជូនឲ្យចៅក្រមស៊ើបសួរ ចេញដីកាឃុំខ្លួន បានមួយរយៈ ក៏ស្រាប់តែបែកធ្លាយរឿងចុះចាប់ម្តងទៀតមុខសញ្ញា និងមុខរបរដដែល នេះបញ្ជាក់ថា ការអនុវត្តច្បាប់មិនបានឲ្យក្រុមគ្រួសារ មេឆ្នោតដុះស្លែ មួយនេះរៀងចាលនោះទេ។